ខេត្តរតនគិរី÷ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទីកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់(ជល់មាន់) មួយកន្លែង នៅត្រង់ចំណុចភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។
សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់: ១-ឈ្មោះ គង់ ឈុំ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ(អាជ្ញាកណ្ដាល) មុខរបរ លក់ដូរ រស់នៅភូមិទូយ ឃុំទីចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
២-ឈ្មោះ អាត វិបុល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣-ឈ្មោះ អាន សុឃន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិប៉ាអ ស្រុកអូរជុំ ខេត្តរតនគិរី។
៤-ឈ្មោះ កើត សំអាត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
៥-ឈ្មោះ ស៊ា សុខឧត្ដម អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិបាណុល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការចុះបង្ក្រាបបានដកហូតវត្ថុតាងរួមមាន៖
-បង់រុំ០១ចំនួន
-ជញ្ចីងចំនួន០១
-ម៉ូតូចំនួន១០គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ÷ សាវ័ន្ត