ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករាឆ្នាំ២០២៣ នេះ មានករណីភ្លើងឆេះរោងម៉ាស៊ីកិនស្រូវ ឈ្មោះឆុយ ប៊ុនឈឿន ភេទប្រុស អាយុ៣៥ ឆ្នាំនៅចំណុចភូមិ ស្វាយជ័យ ឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦។
អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវ១ខ្នង ៣០គុណ៥០ ប្រក់សង្ក័សីជញ្ជាំងសង្ក័សីឆេះ ១៥ %២ ឆេះស្រូវដែលចង្អិននៅឡ១០តោន។៣ ឆេះឡស្ងូត ១ តម្លៃ ១០០០០ដុល្លារ។
លោកបន្តថា ករណីអគ្គិភ័យកើតឡើងនេះមិនបានធ្វើអោយប៉ះពាល់ដល់ផ្ទះដែលនៅជិតខាងនោះទេ ដោយកម្លាំងប៉ុស្ដិ៍ កម្លាំងប្រជាការពារ ម្ចាស់ផ្ទះប្រជាពលរដ្ឋបានពន្លត់ទាន់។
លោកបន្ថែមថា ក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ ១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ រថយន្ដ។
លោកបញ្ជាក់ថា មូលហេតុ មកពី ឡម៉ាស៊ីនសម្ងួត ស្រូវដែលកំពុងប្រើប្រាស់បណ្ដាលអោយឆេះតែម្ដង។
ក្នុងនោះដែរម្ចាស់រោងម៉ាស៊ីនកិនស្រូវខាងលើបានសំដែងការសប្បាយរីករាយនិងថ្លែងអំណរគុណចំពោះនគរបាលមូលដ្ឋាននៃស្រុកប្រាសាទបាគង ដែលជួយសង្គ្រោះពលរដ្ឋ ទាន់ពេលវេលា៕AFN