សៀមរាប៖ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ លោកគង់ ប៊ឹប ចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ និងក្រុមការងារបានចុះពង្រីកផ្លូវនៅភូមិខ្នារ ព្រមទាំងចាក់ស ដីក្រហម ត្រៀមចាក់បេតុងនិងកៅស៊ូ នាពេលឆាប់នេះដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។
លោកបន្តថា លោកបានចុះមកមើលផ្លូវកំពុងសាងសង់ថ្មី នៅភូមិខ្នារ និងសម្រប សម្រួលផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលសាងសង់ សំយ៉ាប របង និងសំណង់ផ្សេងៗលើចំណីផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ទុក្ខរួចហើយ ឲ្យរុះរើ ដើម្បីពង្រីកដើម្បីឲ្យផ្លូវនេះធំទូលាយ ព្រមទាំងបានចាក់ដីស និងក្រាលគ្រួសក្រហម ងាយស្រួលក្នុងការធ្វើចររាចរណ៍ ហើយនិងធ្វើជាគ្រឹះត្រៀម ចាក់បេតុង និងកៅស៊ូនៅពេលអនាគតខាងមុខ។លោកបន្ថែថា ក្នុងនាមអាជ្ញាធរសង្កាត់ជ្រាវ លោកសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ តាមភូមិក្នុងសង្កាត់ ដែលនៅតាមសងខាងផ្លូវ ប៉ះគម្រោងមូនិធិ សង្កាត់ឆ្នាំ២០២០ យើងនេះ បានចូលរួមសហការបានល្អ រុះរើសំណង់ផ្សេងៗ ធ្វើឲ្យការអភិវឌ្ឍន៍ផ្លូវរបស់យើងទាំង០៦ខ្សែនៅក្នុងសង្កាត់ជ្រាវ អនុវត្តទៅបានដោយរលូន៕ប្រុសខ្មៅ