រតនគិរី៖នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកជំទាវ អមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមួយចំនួន បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ (តំបន់មុំ៣កន្ទុយនាគ)។
មានប្រសាសន៍សំណេះសំណាលទៅកាន់វិរៈកងទ័ពនាឱកាសនេះ លោក ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិរៈកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំការពារបូរណទឹកដីជាពិសេសចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្ត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឲ្យមានស្ថេរភាពល្អប្រសើរក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្ត នាពេលកន្លងមក។លោកបានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលបលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត តាមគ្រប់មូលដ្ឋានព្រមទាំងពង្រឹងស្មារតីជាតិ ការពារទឹកដី ស្របតាមការកំណត់របស់គណៈកម្មការកិច្ចការពារព្រំដែន ដែលបានបោះបង្គោលព្រំដែនរួច ដោយមិនត្រូវរំលោភលើបូរណភាពទឹកដីគា្នទៅវិញទៅមក។ ជាពិសេសចូលរួមសហការជាមួយកម្លាំងនគរបាលការពារព្រំដែន និងមន្ត្រីឧទ្យាននុរក្សការពារ និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ដែលអាចកើតមានតាមព្រំដែន និងសូមឲ្យកងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អពីព្រោះរដូវនេះជារដូវរងារអាកាសធាតុចុះត្រជាក់ក្រែងមានមានជំងឺដង្កាត់ផ្សេងៗ។ ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន និងលោកជំទាវបាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ ជូនដល់កងកម្លាំងទាំងបីរួមមាន៖កម្លាំងយោធានិងនគរបាលក្នុងមួយអង្គភាពទទួលបាអង្ករ៧បេ,មី១,៥កេស,ទឹកត្រី១០យួរ,ទឹកសុីអុីវ១៩យួរ,ស្កសរ១១គីឡូ,ខ្ទឹមសរ៥គីឡូ,ខ្ទឹមក្រហម៥គីឡូ,អំបិល៥៣គីឡូ,ប្រេងឆា៥លីត្រ,ប៊ីចេង៧គីឡូ,ត្រីខ១៤យួរ,ទឹកក្រូច៤កេស,ភេជ្ជៈខារាបាវ២កេសនិងថវិកា២លាន៦០មុឺនរៀល។ដោយឡែកកម្លាំងមន្រ្តីបរិស្ថាន(ឧទ្យាននុរក្ស)ទទួលបានអង្ករ៣បេ,មី១កេស,ទឹកត្រី៧យួរ,ទឹកសុីអុីវ១៧យួរ,ស្កសរ៧គីឡូ,ខ្ទឹមសរ៥,ខ្ទឹមក្រហម៥គីឡូ,អំបិល៣៥គីឡូ,ប្រេងឆា៥លីត្រ,ប៊ីចេង៦គីឡូ,ត្រីខ១២យួរ,ទឹកក្រូច២ក្រូចកេសនិងថវិកា១លាន៥០មុឺនរៀល។ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្តនឹងផ្តល់ជូនម៉ូតូចំនួន៣គ្រឿងដល់អង្គភាពទាំង៣ក្នុង១អង្គភាព១គ្រឿងផងដែរ៕ ដោយ ÷ សាវ័ន្ត