ខេត្តឧត្ដរមានជ័យ៖នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកឧត្ដមសនីយ៍ទោ ហួត សុធី ស្នងការគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យ ណែនាំបន្ថែម និងជំរុញសកម្មភាព របស់មន្រ្តីនគរបាលជំនាញអត្តសញ្ញាកម្ម ចុះយុទ្ធនាការបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកអន្លង់វែង ទាំងថ្ងៃ ទាំងយប់ លើការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ក្នុងការ ពន្លឿនការផ្តល់សេវាអត្តសញ្ញាណកម្ម ឱ្យបានលឿនឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗជាពិសេសសម្រាប់ប្រើប្រាស់ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ នៅពេលខាងមុខ។សូមជម្រាបថា៖ គិតត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ នេះ នៅទូទាំងខេត្តប្រមូលទិន្នន័យសរុបបានចំនួន ចំនួន ៤,៤៥៣ នាក់ ក្នុងនោះ (ផ្ដល់ថ្មីចំនួន ១,៦០២ នាក់ និង អស់់សុពលភាពចំនួន ២,៨៥១ នាក់) ៕