Saturday, November 23, 2024
Header Banner

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នង អស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើងសូឡា នៅស្រុកលំផាត់

ខេត្តរតនគិរី៖  ហេតុការណ៍ភ្លើងឆេះផ្ទះអស់ទាំងស្រុងនោះបានកើតឡើងនៅ ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ហេតុការណ៍អគ្គិភ័យឆេះផ្ទះនោះបណ្តាលខូចខាតអស់ផ្ទះ១ខ្នងដែលមានទំហំទទឹងប្រវែង៥ម៉ែត្របណ្តោយ ៧ ម៉ែត្រ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងបាំងក្តារពាក់កណ្ដាលបាំងស័ង្កសីពាក់ កណ្ដាលអស់ទាំងស្រុង ។ 

អគ្គិភ័យឆេះផ្ទះនោះ បណ្ដាលមកពីទុស្សេខ្សែភ្លើងសូឡាហើយនិងមានសាំងនៅក្បែរនោះចំណុះ១ប៊ីដុង៣០លីត្រទៀតទើបបណ្ដាលឱ្យឆាបឆេះយ៉ាងលឿនបែបនេះ ។ប្រភពដែលបន្តថា ម្ចាស់ផ្ទះដែលឆាបឆេះនោះប្ដីឈ្មោះ ប៉ែន គួរ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានប្រពន្ធឈ្មោះ ពូ ទីសី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមានកូនចំនួនពីរនាក់ក្នុងបន្ទុក ។

សម្ភារៈដែលខូចខាតក្នុងហេតុការណ៍ភ្លើងផ្ទះនោះរួមមានផ្ទះទំហំ ៥ម៉ែត្រគុណ៧ ម៉ែត្រ ចំនួនមួយខ្នង, ស្រូវចំនួន៤០បេ, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ប្លង់ដីចំនួន០៤ប្លង់, អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក, កាតគ្រីម៉ូតូចំនួន០១សន្លឹក, ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។ក្រោយកើតហេតុកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុកលំផាត់បានចុះទៅដល់បានស្រង់តួលេខនៃការខូចខាតដើម្បីជួយផ្គត់ ផ្គង់សម្ភារចំពោះមុខបណ្ដោះអាសន្ន។ គួរបញ្ជាក់ផងដែរថា ស្ថានភាពផ្លូវលំបាកហើយនៅឆ្ងាយដាច់ស្រយាលផងនោះ ទើបមិនអាចនាំយករថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងឲ្យទាន់ពេលវេលាបាន៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម