ខេត្តរតនគិរី៖នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ធម្នាក់ឈ្មោះ សល់ ដែវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចារ៉ាយ រស់នៅភូមិដរធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ បានស្លាប់ដោយសារកែច្នៃគ្រាប់រំសេវយកទៅបោកត្រី។
ប្រភពពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះខាងលើបានយករំសេវពីគ្រាប់សល់ពីសម័យសង្រ្គាមមិនទាន់ផ្ទុះ មកកែឆ្នៃសម្រាប់បោកត្រី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២និង១៥នាទីរសៀល ឈ្មោះ សល់ ដែវ មានគ្នាបីនាក់
១-ឈ្មោះ រចំ ឃីម ភេទប្រុស អាយុ១១ឆ្នាំ
២-ឈ្មោះ ពូយ ជឹង ភេទប្រុស អាយុ១០ឆ្នាំ
និង៣-ឈ្មោះ រចំ មិញ ភេទប្រុសអាយុ៩ឆ្នាំ។
ប្រភពបានបញ្ជាក់ទៀតថា តាមចំលើយរបស់ក្មេងទាំង៣នាក់ជនរងគ្រោះ បានយកគ្រាប់ដែលខ្លួនកែច្នៃរួច និងបបួលពួកគេទៅបោកយកត្រីអូរតាង ស្ថិតនៅក្រោយភូមិដរធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្មេងទាំង៣នាក់ខាងលើ បានចម្លងឈ្មោះ សល់ ដែវ ទៅត្រើយម្ខាង ដោយជិះទូក រួចសល់ដែវ ឲ្យទៅចាំត្រើយម្ខាងវិញ ពេលនោះសល់ ដែវ បានដុតគ្រាប់កែច្នៃ បម្រុងនិងបោកក៏ផ្ទុះលើដៃភ្លាម។
បណ្តាលឲ្យត្រូវខ្លួនឯង ឃើញបែបនេះក៏ឲ្យគ្នាទៅហៅចាស់ៗនៅភូមិដើម្បីជួយសង្រ្គោះបានដឹកទៅមន្ទីពេទ្យ តែជាអកុសលរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានបាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវបាត់ទៅហើយ។
បច្ចុប្បន្នសាកសពខាងលើត្រូវបានសាច់ញាតិកំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ៕ ដោយ÷ សាវ័ន្ត