Thursday, September 19, 2024
Header Banner

ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះសម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម”ហៅវត្តភ្នំបេង”

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះសម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម”ហៅវត្តភ្នំបេង”ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា ព្រះចៅអធិការ វត្តសិលាគិរីរុក្ខារាម “ហៅវត្តភ្នំបេង” មានសង្ឃដិការឲ្យដឹងថា បល្ល័ងព្រះដែលត្រូវកសាងនាពេលនេះមានកម្ពស់៦ម៉ែត្រ៩តឹក មានព្រះភ្នែន៣ម៉ែត្រកន្លះ ដោយត្រូវតម្កល់ព្រះពុទ្ធបដិមាករកម្ពស់៤ម៉ែត្រ១តឹក។ក្នុងនាមគណៈកម្មការវត្តនិងពុទ្ធបរិស័ទព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា  បានសំដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងលោក លោកជំទាវ និងមន្រ្តីអ្នកមុខអ្នកការដែលមានសុទ្ធាជ្រះថ្លា ក្នុងការចូលរួម។ ចំណែកយ៉ាងសកម្មក្នុងការជួយកសាងនិងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីតម្កល់ទុកជាស្រែបុណ្យឲ្យប្រជាពុទ្ធបរិស័ទ ពិសេសសំរាប់យុវជនជំនាន់ក្រោយ គោរពបូជាទៅតាមប្រពៃណី ទំនៀមទំលាប់ លើកផ្នែកព្រះពុទ្ធសាសនា ខ្មែរតរៀងទៅ។ថ្លែងសំណេះសំណាលនាឱកាសនេះ លោកញ៉ែម សំអឿន បានសម្តែងការចូលរួមសប្បាយរីករាយចំពោះសមិទ្ធិផលថ្មី ដែលផ្តួចផ្តើមឡើង កើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក លោកស្រី សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកកសាងបល្ល័ងព្រះក្នុងទីអារាមវត្តសិលាគិរីរុក្ខារាមនាពេលនេះ។ លោកអភិបាលខេត្ត បានការកោតសរសើរ ប្រគេនដល់ព្រះចៅអធិការវត្ត លោកអាចារ្យគណៈកម្មការវត្ត និងប្រជាពលរដ្ឋព្រមទាំងសប្បុរសជននានាដែលបានចំណាយកម្លាំងកាយចិត្តព្រម ទាំងទ្រព្យធនផ្ទាល់ខ្លួនដើម្បីរួមចំណែកកសាងនូវសមិទ្ធិផលនានាក្នុងវត្តសិលាគិរីរុក្ខារាម ឲ្យមានការរីកចំរើនសម្រាប់ជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗគ្នា។សូមបញ្ញាក់ផងដែរថា ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ បានចូលបច្ច័យក្នុងការកសាងបល្ល័ងព្រះនាពេលនេះ ចំនួន៥ពាន់ដុល្លារ,លោក លី ឧសភា ៣ពាន់ដុល្លារ, លោកអ៊ុន ស៊ីដេត ៣ពាន់ដុល្លារ លោក ទុន ពៅ ៣ពាន់ដុល្លារ,លោក សែម សឿន (ប្រេងយើង) ៣ពាន់ដុល្លារ, លោក គ្រី សុធា ៣ពាន់ ដុល្លារ,លោក សុ៊យ សារ៉ែន(ភូមិ២ការចាញ)៥០០ដុល្លារ លោក អាចារ្យប៉ាន់ (សំអាងការ)៥០០ដុល្លារផងដែរ៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម