ភ្នំពេញ៖ស្ត្រីដែលឃាតករ អារ ក សម្លា-ប់នៅកាស៊ីណូណាហ្គាវើលទី១ ជាភរិយាលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់នាយកដា្ឋនប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ដែល ទទួលបាននៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹង របស់នាយកដា្ឋនប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា, នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់ លោក-លោកសី ជាអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានស្នាក់ការប្រចាំតំបន់ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទាំងអស់មេត្តាជ្រាបថា៖ លោកស្រី ម៉ឹង ជុងហ្គេច ត្រូវជាភរិយារបស់លោកឧត្តមសេនីយ៍ត្រី ចាន់ សួរ ឋានៈអនុប្រធាននាយកដ្ឋាន បានទទួលមរណៈភាព នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២៣.២៣នាទី ក្នុងជន្មាយុ៣៨ឆ្នាំ ដោយអំពើឃាតកម្ម។
សេចក្តីជូនដំណឹងនេះជាការជម្រាបអញ្ជើញលោក-លោកស្រី ជាអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានស្នាក់ការប្រចាំតំបន់ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មទាំងអស់ ចូលរួមរំលែកទុក្ខ និងចាប់មគ្គផលតាមសទ្ធ ជ្រះថ្លារៀងៗខ្លួន នៅក្នុងពិធីបុណ្យលោកស្រី ម៉ី ជុងហ្គិច ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ។
សូមជម្រាបថា នៅពេលនេះកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ កំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដែលបានកំណត់អត្តសញ្ញាណរួចហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន៕AFN