ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្ត បានធ្វេីការប្រគល់វិទ្យុទាក់ទងប្រភេទMotorola ចំនួន៦៦គ្រឿង ជូនដល់កងកម្លាំងអន្តរាគមន៍ និងអធិការនគរបាលក្រុង-ស្រុក រួមជាមួយសម្ភារៈផ្សេងទៀត។
ក្នុងនោះរួមមាន: អាវកាក់អន្តរាគមន៍៥៤, អាវកាក់ចរាចរ៥៤, ខ្នោះដៃ៥៤, និងស្មងដៃជេីង១៨គូ ដេីម្បីយកទៅប្រេីប្រាស់ក្នុងប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីលើកឡើងថា ពួកគាត់សប្បាយចិត្តនិងកក់ក្តៅបំផុត ខណៈដែលលោកស្នងការឡើងថ្មី លោកបានខំប្រឹងប្រែងនិងយកចិត្តទុកដាក់នូវបទល្មើសផ្សេងៗដូចជា ករណីក្មេងទំនើង ករណីគ្រឿងញៀន ករណីចោរឆក់ទូរស័ព្ទដៃនិងឆក់កាបូបលុយ។
បន្ទាប់ពីលោកស្នងការឡើងថ្មីមកនោះ ឃើញថាបានថប់ថយចុះជាច្រើន ដោយសារមួយរយះនេះ សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបជាបន្តបន្ទាប់៕ ដោយ÷ សាវ័ន្ត