Thursday, September 19, 2024
Header Banner

ជនសង្ស័យជាកម្មករទឹកស្អាតម្នាក់ ត្រូវបានន​​គរបាលក្រុងសៀមរាប សហការគ្នាឃាត់ខ្លួន ករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងឃ្នៀស ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាកម្មករទឹកស្អាត ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នៅថ្ងៃទីនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣:០០នាទី ជនសង្ស័យឈ្មោះ យឹម ដារ៉ា បានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ម.យ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មករការដ្ឋានទឹកស្អាត ដែលចតទុកក្នុងបរិវេណការដ្ឋានទឹកស្អាតទំនប់៧៨ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ផ្លាកលេខឧត្តរមានជ័យ១A-៣៤៦៤ លេខតួ+ម៉ាស៊ីន៩១២៧៦៨៧ ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពដូចការរៀបរាប់ខាងលើពិតមែន ។ ដោយឡែកក្រោយពីលួចម៉ូតូបានហើយ ជនសង្ស័យបានដោះផ្លាកលេខ និងកាងម៉ូតូផ្នែកខាងក្រោយបោះចោលក្នុងទឹកប្រឡាយ នៅម្តុំភ្នំក្រោម ។ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកស្អាត មានស្រុកកំណើតនឹងទីលំនៅបច្ចុប្បន្ននៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី អំពើលួច( លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។វត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ពណ័ខ្មៅស៊េរីឆ្នាំ២០១៥ (ពុំមានផ្លាកលេខ) លេខតួ+ម៉ាស៊ីន ៩១២៧៦៨៧(គ្មានកាងក្រោយ)។-កម្លាំងយើងបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផលគឺ វិជ្ជមាន ។

ជនសង្ស័យ ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ ដើម្បីបន្តនីតិវិធី ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម