Saturday, November 23, 2024
Header Banner

សមត្ថកិច្ចប្រើធម៌ក្តៅ ទៅលើម្ចាស់ហាងគោដុតស្រីមុំ ក្នុងបុរីសៀង ណាំ ទៅតាមសំណូមពរពលរដ្ឋហើយ!

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះនៃក្រុងសៀមរាប បានចុះទៅដកហូតធុងប៉ាស​ នៅក្នុងហាងគោដុតស្រីមុំ នៅក្នុងបុរីសៀង ណាំ ស្ថិតនៅក្នុងភូមិខ្នារសង្កាត់ជ្រាវ ដោយម្ចាស់ទីតាំងខាងលើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។

   សូមរំលឹកផងដែរថារបាយការណ៍របស់លោកមេភូមិខ្នារបានផ្ញើជូនទៅសមត្ថកិច្ចដែលមានខ្លឹមសារថា ជម្រាបសួរមកលោកនាយ នាយរង ប៉ុស្តិ៍នគរបាល លោកចៅសង្កាត់ ជាប្រធានគណ បញ្ជាការឯកភាពសង្កាត់ តើរឿងដែលពលរដ្ឋលោកស្នើសុំដូចមានលិខិតខាងលើនេះ តើលោកអាចចាត់ការបានដែររឺទេមកដល់ពេលនេះម៉ោងនេះទីតាំងនេះនៅតែឡូឡាដដែល រឺក៏លើសពីដែនសមត្ថកិច្ចរបស់លោក សូមមេត្តាឆ្លើតបដើម្បីយើងខ្ញុំបានជាមូលដ្ឋានជំរាបទៅពលរដ្ឋដែលគាត់សួរមកខ្ញុំរឺអោយគាត់បន្តទៅខាងណាសូមលោកមេត្តាណែនាំផង(នេះជាកង្វល់របស់រដ្ឋ)សូមអគុណដោយក្តីសង្ឃឹមថានិងមានចម្លើយ។

   សមត្ថកិច្ចមូលដ្ឋាននៃក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩:៣០នាទីព្រឹក លោក វរសេនីយ៍ត្រី លាវ សុផារ៉ា អធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយលោកអនុប្រធានការិយាល័យបរិស្ថាន និង លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច ក្រុងសៀមរាប លោកមេភូមិខ្នារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ បានចុះធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ទៅលើឈ្មោះគាន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់គោដុត ជាម្ចាស់ហាងលក់គោដុតយីហោ”ស្រីមុំគោដុត”មានទីតាំងក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ដើម្បីបញ្ឈប់អោយហាងខាងលើមានដាក់តន្ត្រីកំដរលឺខ្លាំងៗរំខានប្រជាពលរដ្ឋក្បែរហាង ពេលមានភ្ញៀវចូលមកផឹកស៊ីសាន្តក្នុងហាងខាងលើ។

   ពលរដ្ឋទាំងចាស់ទាំងក្មេងនៅក្នុងបុរីសៀង ណាំ បានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ដែលបានចុះមកណែនាំនឹងដកហូតធុងប៉ាស់ ដើម្បីឲ្យម្ចាស់ហាងខាងលើ រាងចាល និងរក្សាភាពស្ងៀមស្ងាត់ នាពេលយប់ជ្រៅព្រោះពួកគាត់ត្រូវការសម្រាក៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម