Thursday, January 16, 2025
Header Banner

រដ្ឋបាលខេត្តសៀមរាប និងធនាគារ សុីអាយអឹមប៊ី ភីអិលស៊ី ” CIMB “ដាំកូនឈើចំនួន ១,៥០០ដើម នៅប្រាសាទបន្ទាយក្តី

សៀមរាប៖នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត សៀ មរាប និងលោក ប៊ុន យីន នាយកប្រតិបត្តិធនាគារ CIMB Bank ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បុគ្គលិកធនាគារស៊ីអាយអឹមប៊ី ភីអិលស៊ី សរុបប្រមាណជា ៦០០នាក់ ។ ការរៀបចំពិធីដាំកូនឈើរបស់ធនាគារនេះជាខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការធ្វើប្រតិបត្តិការរបស់CIMB Bank នៅប្រទេសកម្ពុជា ។ កូនឈើប្រណិតប្រមាណជា១,៥០០ដើម ដែលបានដាំនៅព្រឹកនេះ ក្រោមប្រធានបទ ” យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ ” ។ កូនឈើទាំងនោះរួមមាន÷ ក្រញូង, ធ្នង់, បេង, នាងនួន, ឈើទាល, ស្រឡៅ, ពពេល និងសុក្រម ៕ដោយ.ប្រុសខ្មៅ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម