Saturday, November 23, 2024
Header Banner

ថ្ងៃចូលឆ្នាំចិន,វៀតណាម …អគ្គិភ័យឆេះដេប៉ូសាំងតេលា ម៉ៃចាន់ណា នៅក្បែរសាលាសង្កាត់សៀមរាប!

ខេត្តសៀមរាប៖សោកស្ដាយណាស់នាឱកាសចូលឆ្នាំចិនវៀតណាមនេះ ….នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២៣ មានអគ្គិភ័យឆាបឆេះដេប៉ូសាំងតេលានៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះម៉ៃចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ មានទីលំនៅកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ការខូចខាត ឆេះប្រេងសាំងអស់ចំនួន៤០០លីត្រ,ឆេះសម្ភារៈលក់ដូរ ថូផ្កា កូនជ្រូក ប៊ិចនិងសៀវភៅអស់មួយចំនួនធំ។សមត្ថកិច្ចបញ្ជាក់ថា ពុំមាននរណាម្នាក់គ្រោះថ្នាក់នៅក្នុងករណីអគ្គិភ័យនេះទេ។សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន៥​គ្រឿង ទើបអាចពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង១៦និង២០នាទី។សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះគឺដោយសារ​រថយន្ត​ដឹកសាំងរបស់ក្រុមហ៊ុនមក​បញ្ចូល​សាំង​ក្នុង​ស្តែន ខ្វះការប្រុងប្រយ័ត្ន។

សូមបងប្អូនជនរួមជាតិមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងទៀននិងក្នុងឱកាសចូលឆ្នាំចិននិងវៀតណាម នេះ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម