Saturday, November 23, 2024
Header Banner

បុរសម្នាក់ដេកស្លាប់នៅក្នុងព្រៃកៅស៊ូប្រជាពលរដ្ឋប្រទះឃើញ នៅសង្កាត់កាចាញ

ខេត្តរតនគិរី÷ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ជាច្រើនម៉ោង នៅក្នុងព្រៃចម្ការកៅស៊ូ ខាងក្រោយសាលារៀនបុរីកម្មករមួយ(ខ្យល់គរ)។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុនស្វីសរ៉ាប់ប័រលីមីតធីត ខាងកើតផ្លូវជាតិលេខ៧៨ ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។លោក សុខ សារ៉េត នាយប៉ុស្តិ៍ស្តីទីសង្កាត់កាចាញ បានឲ្យដឹងថា សពឈ្មោះ គី រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(សតិមិនគ្រប់) មានទីលំនៅភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានមនុស្សដេកស្លាប់នៅក្នុងព្រៃកៅស៊ូ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានចុះទៅដល់និងហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំខាងសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការខេត្តមកធ្វើកោសល្យវិច័យ។លោកនាយប៉ុស្តិ៍ស្តីទីបានបញ្ជាក់ថា ក្រោយការមកដល់នៃសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ត ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ហម សំអុល នាយរងការិយាល័យលោក វរ:សេនីយ៍ត្រី ដាំ នី នាយផ្នែកឲ្យដឹងថា ជនរងគ្រោះស្លាប់មានសភាពនៅទន់ប្រហែលស្លាប់នោះ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដោយសារ(ខ្យល់គរ)។ហើយសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្តបានបញ្ជាក់ទៀតថា ការធ្វើកោសល្យវិច័យនោះ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ហើយបានសាកសួរបំភ្លឺពីម្ដាយមីងជនរងគ្រោះថា ជនរងគ្រោះអត់សូវគ្រប់លក្ខណៈ(វិកលចរិត)ហើយគាត់ឧស្សាហ៍ប្រកាច់ក្នុងមួយថ្ងៃពីរទៅបីដង បើមិនមានអ្នកនៅក្បែរជួយគាត់នោះទេ អាចនឹងមានបញ្ហា។សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅគេហដ្ឋានសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម