Saturday, November 23, 2024
Header Banner

ពលរដ្ឋក្នុងសង្កាត់ស្រង៉ែ ត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

ខេត្តសៀមរាប៖ពលរដ្ឋដែលមានក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ក្នុង ភូមិស្រង៉ែ. ភូមិតាចក និងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបចំនួន២.៩០១ក្បាលដី ដែលក្រុមការងារចុះបញ្ជីដីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ត្រូវបានគណៈកម្មការរដ្ឋបាលខេត្តធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៣នៅក្នុងបរិវេណវត្តចន្លោង សង្កាត់ស្រង៉ែក្រុងសៀមរាប ខេត្តសៀមរាបដែលមានរយៈពេលសរុបចំនួន១៥ថ្ងៃដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាកគឺចាប់ពីថ្ងៃទីផងដែរ ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានមានប្រសាសន៍ថាខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុវត្តន៍ការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ព្រមជាមួយកិច្ចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ លោក ហ៊ី សាយ ក៍បានថ្លែងទៀតថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យព្រុំ.និងបានបញ្ចូលទិន្នន័យចំនួន ២.៩០១ ក្បាលដី ហើយក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី បញ្ជៀសការកើតមានទំនាស់ដីធ្លី។លោកក៍បានបន្ថែមទៀតថា ក្នុងរយៈ ពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មានប្រសាសន៍ថាការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។ លោកអភិបាលក្រុងសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកដែលមានការពាក់ព័ន្ធទាំងអស់សូមអញ្ជើញមក ចូលរួមពិនិត្យមើលទិន្នន័យដែលបានបិទផ្សាយនេះ ដូចជានៅលើបញ្ជីឈ្មោះម្ចាស់ដី ហើយត្រូវពិនិត្យផ្ទៀងផ្ទាត់ ឈ្មោះ សាវតា ទំហំដី ប្រភេទទ្រព្យ និងនៅលើប្លង់សុរិយោដី ត្រូវពិនិត្យមើល ទីតាំងដី រូបរាងដី ព្រោះនេះគឺជាឱកាសចុង ក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែតំរូវ ឬជំទាស់តវាបានក្នុង ករណីដែលពិនិត្យមើលទៅឃើញថា មានកំហុសឆ្គង មកគណះកម្មការរដ្ឋបាល។ លោក នួន ពុទ្ធារ៉ា អំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានដឹង នឹងមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នាផងដែរ។សូមបញ្ជាក់ថា៖ ការបិទផ្សាយរយៈពេល ១៥ថ្ងៃគឺចាប់ពីថ្ងៃទី០១ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយ គោលបំណងនៃការបិទផ្សាយឯកាសារជាសាធារណៈនៃការចុះបញ្ជីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ និងទុកឱកាសអ្នកកាន់កាប់ អ្នកពាន់ព័ន្ធធ្វើការតវ៉ាកែតម្រូវលើឯកសារមិនទាន់ត្រឹមត្រូវ ហើយការតវ៉ាទុករយៈពេល ១៥ថ្ងៃដោយមានមន្ត្រីជំនាញរងចាំពន្យល់ ដោះស្រាយ និងទទួលបណ្តឹងហើយបន្ទាប់ពីទទួលបានទិន្នន័យក្បាលដីត្រឹមត្រូវអស់ហើយទើបចេញវិញ្ញាបណ្ណប័ត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម