Sunday, November 24, 2024
Header Banner

បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាលជ័យលាភីជំនាន់ទី១៦

ខេត្តសៀមរាប៖នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ“វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៨៧នាក់ ក្នុងនោះក៏បានប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាលជ័យលាភី ចំនួន១៥រូបផងដែរ។

មុនការចាប់ផ្តើមនៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៏ បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅនៃសាលានគរបាលជាតិភូមិភាគ៤ និងចុះពិនិត្យមើលអគារសម្រាប់សិស្សនគរបាលស្នាក់នៅ អគារសិក្សា អាហារដ្ឋាន ការស្ថាបនាផ្លូវបេតុងនិងប្រព័ន្ធលូបង្ហូទឹក ដែលជាអំណោយរបស់ឯកឧត្តមអភិបាល ខេត្តសៀមរាប ព្រមទាំង អញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលា។ បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានថ្លែងសុន្ទរកថា ដើម្បីស្វាគមន៍ នឹងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល និងវឌ្ឍនភាពរបស់សាលានគរបាលជាតិភូមិភាគ៤រួចមកនោះ។ ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ដែលជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់ កងកម្លាំង ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដើម។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្អូនៗ ជាសិស្សនគរបាលជ័យលាភីទាំងអស់បានក្លាយខ្លួនជាមន្តី្រនគរបាលបន្តវេននិងជាធនធានមនុស្សថ្មីមានគុណភាពនិងសមត្ថភាពសមស្រប ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកបម្រើជាតិនិងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដូច្នេះចូរប្អូនៗត្រូវខិតខំរៀនសូត្រអនុវត្តបន្ថែមទៀតទៅថ្ងៃអនាគត។ ឯកន្ធត្តម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងបានថ្លែងកោតសរសើរដល់ប្អូនៗ ជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា។ យើងត្រូវបន្តអនុវត្តទៅតាមផែនការនិងស្តង់ដាគុណភាពដែលបានកំណត់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងបានផ្ដល់អនុសាសន៍ដល់ប្អូនៗ សិស្សនគរបាលជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក៏បានសំណេះសំណាល នឹងផ្តល់ជាគន្លឹះសំខាន់ៗដល់សិស្សនករបាលនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ នឹងប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៨៧នាក់ មុនកម្មវិធីបិទវគ្គផងដែរ៕ AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម