សៀមរាប៖នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២០ នេះ លោកឧត្តសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងរព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រជុំដាក់ផែនការ ការពារ តាមគោលដៅ សំខាន់ៗ ក្នុងក្រុងសៀមរាប នឹងតាមបណ្តាស្រុក ទប់ស្កាត់ អំពើ លួច ឆក់ ប្លន់ គ្រប់ប្រភេទក្នុង ខេត្តសៀមរាប។ ទាក់ទិននឹងករណីនេះផងដែរ មហាជនក្នុងខេត្តសៀមរាប សាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចខេត្តសៀមរាប ដែលបានប្រឹងប្រែងការពារ សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋានបានល្អប្រសើរ និងបទល្មើសផ្សេងៗថយចុះ គួរឲ្យកត់សម្គាល់។ទោះបីជាបទល្មើសថយចុះ ក៏សមត្ថកិច្ចនៅតែបន្តសកម្មភាពការពារតាមគោលដៅ សំខាន់ៗ ក្នុងក្រុងសៀមរាប នឹងតាមបណ្តាស្រុក។ក្នុងនោះដែរ លោកឧត្តសេនីយត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងរព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប ក៏បានដាស់តឿនពលរដ្ឋបន្តការប្រុងប្រយ័ត្នចំពោះរបស់របរផ្សេងៗ ដូចជាម៉ូតូ ត្រូវចាក់សោរកង និងត្រូវដកសោរម៉ូតូចេញផង ពេលឈប់ជិះ ហើយនៅពេលមានហេតុការណ៍ត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ និងបង្ក្រាបឲ្យបានទាន់ពេល៕ដោយ៖ប្រុសខ្មៅ