ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅ វេលាម៉ោង២៣ និង១០នាទីថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីទល់មុខប៉ុស្តិ៍នគរបាលគោកធ្លកក្រោមស្ថិតនៅក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ២៥៦ និង ២៥៧ លើផ្លូវជាតិលេខ០៦ រវាងរថយន្ត ជាន់មនុស្ស គេចទៅបុករថយន្ត បណ្តាលឲ្យស្លាប់មនុសហសចំនួន២នាក់។
លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះមានម៉ូតូម៉ាក Honda C100 ផលិតឆ្នាំ2002 ពាក់ស្លាកលេខភ្នំពេញ1G-5900 បើកបរឈ្មោះព្រឿន សារ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ទិសដៅពីកើត ទៅលិច បានបុកសត្វឆ្កែរត់លើផ្លូវដួលម៉ូតូអ្នកបើកបរធ្លាក់កណ្តាលថ្នល់។ គ្រានោះមានរថយន្តម៉ាកHYUDAI ពាក់ស្លាកលេខកំពង់ចាម3B-0209 ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ(ដឹកត្រី) អ្នកបើកបរឈ្មោះ សិត ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅខេត្តស្វាយរៀង រួមដំណើរ ០៣នាក់ ០១,ឈ្មោះ លី ភេទប្រុសអាយុ ៣៤ឆ្នាំរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។០២,ឈ្មោះ ដែន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ។៣, ឈ្មោះ ទិត្យ ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅស្រុកស្ទោង ខេត្តកំពង់ធំ ទិសដៅពីកើតទៅលិច ។គេចម៉ូតូដួលលើថ្នល់ទៅឆ្វេងបានកិនមនុស្សធ្លាក់លើថ្នល់ ហើយទៅបុករថយន្តម៉ាក HYUNDAI មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ3E-3805 ពណ៌ស សណ្តោងរ៉ឺម៉ក ស្លាកលេខ កំពង់ចាម4A-0167 អ្នកបើកបរ ឈ្មោះ ជឹម រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ រស់ភូមិដើមឬស្ស ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ដឹកអេតចាយ) ទិសដៅពីលិចទៅកើត។លោកបញ្ជាក់ថា ក្នុងករណីនេះបណ្ដាលឲ្យស្លាប់០២នាក់៖១, ឈ្មោះ ព្រឿន សារ៉ាន អ្នកបើកបរម៉ូតូ(អត់ពាក់មួកសុវត្ថិភាព)២, ឈ្មោះ ជឹម រស្មី អ្នកបើកបររថយន្ត ភ្នំពេញ3E-3805។របួសធ្ងន់០៣នាក់:១, ឈ្មោះ លី រួមដំណើររថយន្ដភ្នំពេញ3B-0209 ២,ឈ្មោះ ដែន រួមដំណើររថយន្ដភ្នំពេញ3B-0209 ៣,ឈ្មោះ ទិត្យ រួមដំណើររថយន្ដភ្នំពេញ3B-0209។របួសស្រាល ០១នាក់ឈ្មោះ សិតអ្នកបើកបររថយន្ដ ភ្នំពេញ 3B-0209 ក្រោយបុកគេចខ្លួន។ លោកបញ្ជាក់ទៀតថា មូលហេតុអ្នកបើកបររថយន្តភ្នំពេញ 3B-0209 ស្ថិតក្នុងល្បឿនលឿន។បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅប៉ុស្តិ៍នគរបាលគោកធ្លកក្រោម ស្រុកជីក្រែង ដើម្បីរៀបចំសំណុំរឿងចាត់ការតាមច្បាប់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះដែរគេបានឃើញវត្តមានលោកបូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ក៏បានអញ្ជើញមកពិនិត្យសភាពការផងដែរ៕AFN