Friday, September 20, 2024
Header Banner

សិស្សសាលាជិះកង់ឆ្លងផ្លូវត្រូវរថយន្តលុចស៊ីស បុកពេញទំហឹង បណ្តាលឲ្យស្លាប់

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា សិស្សសាលាម្នាក់ជិះកង់ឆ្លងផ្លូវដោយមិនប្រុងប្រយ័ត្នត្រូវបានរថយន្តលុចស៊ីស បុកពេញលំហឹងបណ្ដាលឱ្យស្លាប់នៅកន្លែងយ៉ាងអណោចអធ័ម។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៣វេលាម៉ោង១១និង ៣០ នាទីលើផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣២៩ -៣៣០ ភូមិគោកថ្មី ឃុំពួក ស្រុកពួក។

លោក វរសេនីយឯក ទេព ពុំសែន អធិការស្រុកពួក បានឲ្យដឹងថារថយន្តម៉ាក lexus  RX300 ពាក់ស្លាកលេខសៀមរាប2A-6099 បើបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរទិសដៅពីលិចទៅកើត។(ក្រោយពេលកើតហេតុបានទុករថយន្តហើយចុះរត់គេចខ្លួនបាត់) បានបុកសិស្សសាលាសជិះកង់ឈ្មោះជា ស្រីរ័ត្នភេទស្រីអាយុ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ៣ ជិះកង់មានទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ)។ករណីនេះបណ្ដាលឲ្យ:ស្លាប់ឈ្មោះជា ស្រីរ័ត្នខូចខាតរថយន្ត១គ្រឿងស្រាលនិងកង់១គ្រឿងធ្ងន់។

លោកបញ្ជាក់ថា មូលហេតុមនុស្សជិះកង់ឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន រថយន្តបើកបរក្នុងល្បឿនលឿន។ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពួក ចុះទៅវាស់កន្លែងកើតហេត ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមកទុកនៅអង្គភាពដើម្បីបន្តចាត់ការតាមនីតិវិធី៕សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម