Sunday, November 24, 2024
Header Banner

នគរបាលខេត្តសៀមរាបសហការគ្នាឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន៤នាក់ករណីប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាបសហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ករណីប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ដែលករណីនេះគឺផ្តើមចេញពីភ្លើងប្រច័ណ្ឌទើបនាំគ្នារៀបគម្រោងការនេះតែម្តង។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៣នៅចំណុចភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

  លោកវរសេនីយ៍ឯកសុខ  ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ,លោកឧត្តមសេនីយត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ទើបលោកដឹកនាំកម្លាំងនគរបាលជំនាញខេត្ត។លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីហិង្សា នៅទីតាំងខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្លាំងនគរបាលទម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការគ្នាដេញចាប់ខ្លួនជាបន្តបន្ទាប់។ ទី១.ឈ្មោះ ធី សុខា ភេទស្រី អាយុ ២៣ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិអណ្តូងជា ឃុំជារ៉ូទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។២.ឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។៣.ឈ្មោះ ជឿន សាវេត ភេទប្រុស អាយុ ២០ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។៤.ឈ្មោះ មុយ វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាសហចារីក្នុងបទល្មើសជាក់ស្តែង ករណីប៉ុនប៉ងឃាតកម្ម, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន  កើតហេតុនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ផ្លូវកៅស៊ូ មុខការ៉ាសសាំងយីហោLXR វត្តបូព៌ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

   លោកបន្តថា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង០០នាទី ឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ ចាំបានថាឈ្មោះ ធី សុខា ភេទស្រី អាយុ ២៣ឆ្នាំ ជាសង្សារបស់ខ្លួនមានទំនាក់ទំងស្នេហាតាមរយៈហ្វេសប៊ុកជាមួយឈ្មោះ ចិត សារ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ហើយឈ្មោះ ផន ឆានុន បានឲ្យសង្សារបស់ខ្លួនឈ្មោះ ធី សុខា ឆាតណាត់ឈ្មោះ ជិត សារ មកទទួលដើម្បីចេញទៅហូបអីជុំគ្នានៅចំណុចបឹងកាឡូ ដោយរូបគេបានត្រៀមកាំបិតតាំងតោ និងខ្សែក្រវ៉ាត់ ជាស្រេច។ លុះដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ស្រាប់ឃើញឈ្មោះខាងលើ បើកម៉ូតូម៉ាតឌ្រីម ដោយជិះមកតែម្នាក់ឯង មកមុខការ៉ាសសាំងយីហោLXR វត្តបូព៌ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក (ជាកន្លែងធ្វើការរបស់ជនសង្ស័យ) ហើយឈ្មោះ ធី សុខា បានចេញមកជួបជនរងគ្រោះ ភ្លាមនោះឈ្មោះ ផន ឆានុន និងបក្ខពួកចំនួន ២នាក់ទៀត ប្រដាប់ដោយកាំបិតតាំងតោ និងខ្សែក្រវ៉ាត បានដេញកាប់ជនរងគ្រោះ តែខ្លួនឃើញទាន់ក៏ផ្តួលម៉ូតូរត់តែម្តង។លោកបន្ថែមថា តាមការស្តាប់ចម្លើយឈ្មោះ ធី សុខា ភេទស្រី អាយុ ២៣ឆ្នាំ បានសារភាពថា៖ រូបគេនិងឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ គឺជាសង្សា ហើយស្នាក់នៅបន្ទប់ជួលនិងធ្វើការជាបុគ្គលិកការ៉ាសសាំងជាមួយគ្នា។ នៅវេលាម៉ោងកើតហេតុគឺរូបនាងពិតជាបានឆាតណាតរងគ្រោះមកជួបនៅកន្លៃងកើតហេតុ ដើម្បីឲ្យឈ្មោះ ផន ឆានុន ត្រៀមចាំកាប់ពិតមែន។

     តាមការស្តាប់ចម្លើយឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ បានសារភាពថា៖ ខ្លួនជាមុខសញ្ញាចាស់ក្នុងបទល្មើសគ្រឿងញៀន និងករណីរំលោភសេពសន្ថវៈ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបន្ទប់ក្នុងផ្ទះ ស្ថិតភូមិស្តៅ ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយដឹងថាឈ្មោះ ធី សុខា ភេទស្រី អាយុ ២៣ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះតាមហ្វេសប៊ុក ខ្លួនបានណែនាំឲ្យឈ្មោះ ធី សុខា ណាត់ជួបជនរងគ្រោះដោយល្បួងថាចេញទៅហូបអីនៅបឹងកាឡូ ដោយរូបគេបានត្រៀមកាំបិតតាំងតោ និងខ្សែក្រវ៉ាត់ លុះដល់វេលាម៉ោង ២២និង៣០នាទី ស្រាប់ឃើញមនុស្សប្រុសខាងលើ បើកម៉ូតូម៉ាកទ្រីម ពណ៌ខ្មៅ កាំសន្ទះ (មិនចាំស្លាកលេខ)  ដោយជិះមកតែម្នាក់ឯង ដោយឈ្មោះ ធី សុខា បានដើរចេញទៅជួប ហើយរូបគេបានទាញតាំងតោកាន់នៅដៃខាងស្តាំង ចំណែកខ្សែក្រវ៉ាត់ កាន់នៅដៃខាងឆ្វេង ហើយស្ទុះរត់សំដៅកាប់ទៅលើជនរងគ្រោះ ប៉ុន្តែរូបគេងាកឃើញទាន់ក៏ផ្តួលម៉ូតូចោល ស្ទុះរត់ទៅទិសខាងជើងតំរង់ទៅស្តុបកោះកេរ្ត៍។ នៅក្នុងសកម្មភាពខាងលើមានបក្ខពួកចំនួន ២នាក់បានចូលរួម គឺឈ្មោះ មុយ វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ប្រដាប់ដោយតាំបិតតាំងតោ និងឈ្មោះ ជឿន សារេត ភេទប្រុស អាយុ ២០ឆ្នាំ ប្រដាប់ដោយដែកទីប ហើយបាន ចូលរួមរត់ដេញជនរងគ្រោះដែរ ។

តាមការស្តាប់ចម្លើយឈ្មោះ មុយ វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ជឿន សាវេត ភេទប្រុស អាយុ ២០ឆ្នាំ បានសារភាពស្រដៀងគ្នាថា៖ នៅល្ងាចកើតហេតុពួកខ្លួនទាំងពីរនាក់នៅកន្លែងធ្វើការ ចំណុចការ៉ាសសាំងយីហោLXR វត្តបូព៌ ហើយឈ្មោះ ផន ឆានុន មានទំនាស់ពាក្យសម្តីជាមួយសង្សាឈ្មោះ ធី សុខា ដោយសារនាងបានឆាតទាក់ទងជាមួយប្រុសផ្សេង ដោយកាប្រច័ណ្ឌឈ្មោះ ផន ឆានុន បានណែនាំឲ្យឈ្មោះ ធី សុខា ប្រើឧបាយកលដោយឆាត់ជនរងគ្រោះមកជួបនៅមុខការ៉ាសសាំង ដើម្បីចេញទៅហូបអីជុំគ្នា ក្នុងឈ្មោះ ផន ឆានុន បានសុំឲ្យរូបខ្លួនជួយវាយ និងកាប់ទៅលើជនរងគ្រោះ គ្រានោះឈ្មោះ មុយ វីរៈ បានត្រៀមនូវកាំបិតតាំង ១ដើម ចំណែកឈ្មោះ ជឿន សាវេត បានត្រៀមនូវដំបងដែកទីប ១ដើម។ លុះដល់វេលាម៉ោង ២២និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ជនរងគ្រោះបានបើកម៉ូតូដល់មុខការ៉ាសសាំង ហើយឈ្មោះ ធី សុខា បានចេញទៅជួបជនរងគ្រោះ ភ្លាមនោះឈ្មោះ ផន ឆានុន ប្រដាប់ដោយកំាបិតតាំងតោ និងខ្សែក្រវ៉ាត រួមទាំងរូបខ្លួនទាំងពីរប្រដាប់ដោយអាវុធដូចបានរៀបរាប់ខាងលើ បានស្ទុះរត់សំដៅទៅកាប់ជនរងគ្រោះតែគេឃើញទាន់ ក៏ផ្តួលម៉ូតូរត់គេចខ្លួនតែម្តង។

    វត្ថតាងដែលសមត្ថកិច្ចធ្វើការដកហូតបានរួមមាន៖ កាំបិតតាំងតោចំនួន ២ដើម, ដំបងដែកទីប ចំនួន ១ដើម, ខ្សែក្រវ៉ាត់ចំនួន១  រួមជាមួយនូវឧបករណ៍ប្រើប្រាស់គ្រឿងញៀនមានដូចជា ដែកកេះ, បំពង់បឺត ដបទឹកសុទ្ធ និងថ្នាំញៀនមួយកញ្ចប់តូច និងទូរស័ព្ទដៃម៉ាក OPPO ផ្ទុកស៊ីមកាតលេខៈ០៣១៤៩៧២៤៦៤ (ប្រើសម្រាប់ឆាតណាត់ជនរងគ្រោះ) ។

   ផ្អែកតាម៖ ចម្លើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងដែលដកហូតបាន យើងអាចសន្និដ្ឋានបានបីចំណុច៖១.ឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ ធី សុខា ភេទស្រី អាយុ ២៣ឆ្នាំ ជាសហចារីក្នុងករណីប៉ុនប៉ងឃាតកម្ម ។ ២.ឈ្មោះ មុយ វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ជឿន សាវេត ភេទប្រុស អាយុ ២០ឆ្នាំ ជាសហចារីក្នុងប៉ុនប៉ងឃាតកម្ម ។

    ៣.ឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ មុយ វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជាសហចារីក្នុងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អាស្រ័យដូចជម្រាបជូនខាងលើសូមលោកស្នងការរង មេត្តាជ្រាប និងសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ។

  បច្ចប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់។

  លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌនឹងអនុវត្តន៍កណ្តាប់ដៃដែកឲ្យតែមាបករណីក្មេងទំនើងប្រើអំពើហិង្សាដោយកាប់ចាក់គ្នា គឺមិនលើកលែងជាដាច់ខាត នឹងស្រាវច្រាវចាប់ទៅដល់ឫសគល់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម