Sunday, November 24, 2024
Header Banner

រដ្ឋបាលសង្កាត់ជ្រាវ ជួសជុលផ្លូវគ្រោះក្រហម១ខ្សែពីពន្ធនាគារ ទៅដល់ផ្លូវក្រវ៉ាត់ក្រុងទី២ចំណាយថវិកាអស់ ៣,៥០០ដុល្លារ

ខេត្តសៀមរាប៖ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ អាជ្ញាធរសង្កាត់ជ្រាវ បានសហការជាមួយនឹងសប្បុរសជននានា ជួសជុលផ្លូវគ្រោះក្រហមមួយខ្សែប្រវែង១៨០០ម៉ែត្រស្ថិតនៅព្រុំប្រទល់ភូមិបុស្សក្រឡាញ់ និងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ថវិកាផ្ទាល់ខ្លួន និងសប្បុរសជន អស់ថវិកាសរុប ៣,៥០០ដុល្លារ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៣នេះថា ដោយមើលឃើញពីកង្វល់របស់ពលរដ្ឋក្នុងការប្រមូលផលស្រូវនារដូវប្រាំងនេះនិងមន្ត្រីពន្ធនាគារខេត្តសៀមរាប ដែលមានការលំបាក ក្នុងដឹកជញ្ជូនអ្នកទោស។ លោកក៏បានមូលមតិគ្នាចាប់ផ្តើមជួសជុលកាលពីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ បានជួសជុលផ្លូវគ្រាលគ្រួសក្រហមចូលទៅពន្ធនាគាខេត្តសៀមរាប មានប្រវែង ១៨០០ម៉ែត្រ ស្ថិតនៅព្រុំប្រទល់ភូមិបុស្សក្រឡាញ់ និងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ថវិកាផ្ទាល់ខ្លួន និងសប្បុរសជន អស់ថវិកាសរុប ៣,៥០០ដុល្លារ។

លោកបន្តថា ក្នុងឆ្នាំនេះអាជ្ញាធរសង្កាត់ជ្រាវ គ្រោងស្ថាបនាផ្លូវមួយចំនួនទៀតដើម្បីសម្រួលនូវការលំបាករបស់ពលរដ្ឋបានមួយចំណែកផងដែរ។ ពលរដ្ឋសម្តែងការត្រេកអរ ដោយសារឃើញផ្លូវស្អាត ព្រោះពួកគាត់កំពុងប្រមូលផលស្រូវ។ចំណែកមន្ត្រីពន្ធនាគារខេត្តសៀមរាប ដែលតែងតែដឹកអ្នកទោសទៅតុលាការជារៀងរាល់ថ្ងៃនោះក៏សម្ដែងការត្រេកអរផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម