Friday, September 20, 2024
Header Banner

ក្មេងស្រីជនរងគ្រោះពិតជាសំណាងណាស់រត់រួចផុតពីក្រញាំដៃបិសាចតណ្ហាជាឪពុកចុងចាប់រំលោភត្រូវនគរបាលស្រុកស្វាយលើ ឃាត់ខ្លួន

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកស្វាយលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុង ម្នាក់ទៅតាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភលើជនរងគ្រោះជាអនិតិជន(វ័យ១៥ឆ្នាំ)។

              លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី ស្រីកុសល់ ភេទប្រុស អាយុ ៤០ ឆ្នាំ ស្រុកកំណើត ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ទីលំនៅ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីប៉ុនប៉ងរំលោភ កើតហេតុនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣០ នាទី ក្នុងឃុំតាសៀម ស្រុកស្វាយលើ។លោកបន្តថា យោងតាមពាក្យបណ្ដឹងរបស់ម្ដាយរបស់ជនរងគ្រោះ បានមកប្ដឹងរាយការណ៍ជូនសមត្ថកិច្ចថា កូនស្រីរបស់គាត់ឈ្មោះស.វ.ណ អាយុ១៥ឆ្នាំ ទៅរកអុសជាមួយប្ដីចុងឈ្មោះ ស្រី ស្រីកុសល់ នៅចំណុចទឹកខួប ចំណែកខ្លួនបាននៅផ្ទះលុះដល់ម៉ោង ១១ និង 00 នាទីស្រាប់តែឃើញកូនស្រីរបស់ខ្លួនបានរត់មកស្រែកត្រហូរយំ ហើយខ្លួនបានសួរទៅកូនស្រីថាមានរឿងអីកើតឡើង កូនស្រីរបស់ខ្លួនបានប្រាប់ខ្លួនថា ម៉ាក់អើយប៉ាចាប់រំលោភខ្ញុំ។ ឮដូចនោះខ្លួនក៏បានសួរទៅកូនស្រីថាចាប់រំលោភយ៉ាងម៉េច ពេលនោះកូនស្រីរបស់ខ្លួនក៏បានរៀបរាប់ថា នៅវេលាម៉ោង ១០ និង ៣០ នាទីកូនស្រីរបស់គាត់កំពុងតែជិះនៅលើគោយន្តកន្រ្តៃដឹកអុសស្រាប់តែប្ដីចុងរបស់ខ្លួន បានទៅចាប់លើកបីគាត់ពីលើគោយន្តមកផ្ដួលលើដីក្បែរគោយន្តហើយបានធ្វើសកម្មភាពថើបនឹងចាប់បឺតមាត់ ថែមទាំងសើយអាវមកលើហើយមិមដោះទាំងសងខាង។បន្ទាប់មកទៀតគាត់ខំរើបម្រាស់តែរើមិនរួច បន្ទាប់មកឪពុកចុងរបស់គាត់បានស្រាតខោរបស់គាត់មកត្រឹមជង្គង់និងបានយកដៃទៅស្ទាបលើប្រដាប់ភេទរបស់គាត់ ដោយសារស្ថិតក្នុងស្ថានភាពភ័យខ្លាចគាត់ក៏បានស្រែកយំ។ចំណែកឪពុកចុងរបស់គាត់ក៏បានទះកំភ្លៀងគាត់ចំនួ៤ដៃ គាត់ក៏ខំរើបបម្រាស់រហូតគេចរួចពីជនសង្ស័យហើយក៏រត់មកផ្ទះនឹងបានរ៉ាយរាប់រឿងប្រាប់ម្ដាយ។លោកបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។

   បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម