ឧត្តរមានជ័យ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមកិច្ចផ្តួចផ្តេីមរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រមទាំង ពុទ្ធបរិស័ទចំណុះជេីងវត្តអន្លង់វែង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកមានគុណ ញាតិទាំង៧សណ្តាន និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ៕