Sunday, November 24, 2024
Header Banner

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអាជ្ញាធរ ចុះពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋប្រមាណជាង២ពាន់នាក់ ក្នុងស្រុកស្វាយលើ

សៀមរាប៖នៅថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និង ជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត ,មន្ទីរសុខាភិបាលខេត្ត ,ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តសៀមរាប ,សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរពេទ្យកុមារអង្គរ ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត , លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោក លោកស្រី សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត/ស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ ស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ និង ការណែនាំមួយចំនួន របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះមកដល់មូលដ្ឋានស្រុកស្វាយលើនាពេលនេះ ក្នុងគោលបំណងពិនិត្យសុខភាព ចែកថ្នាំពេទ្យជូនបង ប្អូនដោយឥតគិតថ្លៃ ដោយមានការពិគ្រោះជម្ងឺទូទៅ អប់រំសុខភាព ,ជម្ងឺផ្លូវចិត្ត ,ជម្ងឺទូទៅផ្នែកកុមារ, រោគស្ត្រី , ឬសដូងបាត , ជម្ងឺសួត , ក្រពះ ពោះវៀន , ផ្លូវដង្ហើម ,ប្រដាប់រំលាយអាហារ ,ជម្ងឺសើស្បែក , ព្រួន , ស្លេកស្លាំង , សន្លាក់ឆ្អឹង ,រលាកថ្លើម , កាមរោគ , គ្រុនចាញ់ ,គ្រុនឈាម , ជម្ងឺភ្នែក ,សុខភាពមាត់ធ្មេញ , ទឹកនោមផ្អែម , ជម្ងឺបេះដូង , ត្រចៀក ច្រមុះ ,បំពង់ក និង ជម្ងឺកម្រងនោម ។

ក្នុងនោះដែរក្រុមគ្រូពេទ្យបាននាំយកនូវឧបករណ៍ អេកូសាស្ត្រ , ម៉ាស៊ីនផ្លុំរកមេរោគក្រពះ តាមរយៈខ្យល់ ដកដង្ហើម, វាស់សង្វាក់បេះដូង , និង វិភាគឈាម ព្រមទាំងធ្វើការវះកាត់តូចនិងព្យាបាលរបួសទៀតផង ។មានប្រសាសន៍នោះដែរ លោក ពិន ប្រាកដ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន មានី សមាជិករដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយលើ នៃទឹកដីខេត្តសៀមរាប នៅថ្ងៃនេះ គឺមានសារសំខាន់បំផុតដើម្បីបង្ហាញ និង បញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ លើកកម្ពស់ និង គិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ជាសំខាន់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយលើ ដែលជាតំបន់ព្រៃភ្នំដាច់ស្រយាល ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង។ លោកអភិបាលរងខេត្តបានបន្តទៀតថា បញ្ហាសុខមាលភាព គឺជាកត្តាចម្បងមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខភាពល្អ តាមការយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីសំណាក់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ កម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តមានការអភិវឌ្ឍន៍រីកចម្រើន។ឯកឧត្តម លេង ផាលី បានមានប្រសាសន៍ឲ្យដឹងថា ការចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅស្រុកស្វាយលើ នៅថ្ងៃនេះ ដោយបានធ្វើការពិនិ្យជម្ងឺទូទៅ ដូចលោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តជម្រាប់ខាងលើផងដែរ ។

ឯកឧត្តមក៏បានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅលើទឹកដីស័ក្តសិទ្ធនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ មហាគ្រួសារខ្មែរតែមួយ ដោយការ ពិនិត្យ ព្យាបាលមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល និង និន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពីព្រោះថា សុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់រូប ។ ឯកឧត្តម លេង ផាលី បានបន្តទៀតថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមក៏ បានផ្តល់ដំបូន្មានល្អៗដល់បងប្អូនប្រជាពលរ ដើមី្បទ្រទ្រង់សុខភាពរបស់ខ្លួនឲ្យបានមាំមួនទៀតផង ។ក្នុងនោះដែរប្រជាពលរដ្ឋនៅស្រុកស្វាយលើ ក៏មានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងនៅគ្រប់ពេលវេលា ព្រមទាំងថ្លែងអំណគុណ ចំពោះឯកឧត្តម ហ៊ុន ម៉ានី និង ក្រុមគ្រួសារ សំខាន់សម្តេចតេជោ ហ៊ុន សែន សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម