ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមួយចំនួន បានទទួលស្វាគមន៍ និងអមដំណើរប្រធានាធិបតីអាល្លឺម៉ង់ ឯកឧត្តម ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ (Frank-Walter Steinmeier) ទស្សនកិច្ចផ្លូវការនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានាធិបតី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដោយផ្តោតលើគម្រោងជួសជុលប្រាសាទដែលទទួលបានការឧបត្ថម្ភពីប្រទេស អាល្លឺម៉ង់ តាមរយៈអង្គការ GIZ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី ហ្រ្វង់ វ៉ាល់ធ័រ ស្តេនម៉ៃយើ ក៏បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអាលឺម្ល៉ង់នៅប្រាសាទអង្គរវត្តផងដែរ៕