Friday, October 18, 2024
Header Banner

សិក្ខាសាលាជម្រុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣

ខេត្តសៀមរាប៖ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និង ជម្រុញយន្តការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ជូនដល់ អ្នកសារព័ត៌មាន ជនបង្គោលការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងអ្នកជំនាញផ្សព្វផ្សាយលើបណ្តាញសង្គម នៅក្នុងខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ រីជេនស៊ីអង្គរ ខេត្តសៀមរាប ។

អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹង និងផ្ដល់ព័ត៌មានលម្អិត ដល់អ្នកសារព័ត៌មាន និង ជនបង្គោលផ្សព្វផ្សាយក្នុងខេត្តសៀមរាបពីព្រឹត្តិការណ៍អង្គរសង្រ្ដាន្ដ ឆ្នាំ២០២៣ ។ ជាមួយគ្នាដែរ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ មធ្យោបាយ សម្ភារៈ និង យន្ដការផ្សព្វផ្សាយដល់ជនបង្គោល ដើម្បីជម្រុញការផ្សព្វផ្សាយទៅកាន់សាធារណៈជនឲ្យបានកាន់តែទូលំទូលាយ និងចូលរួមរីករាយអបអរសាទរលើកតម្កើនវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ ក្នុងនាមមហាគ្រួសារខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ នាពេលខាងមុខនេះ។ លោក សោម រតនា បានលើកឡើងអំពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង បណ្តាញសង្គម ក្នុងការជួយឲ្យសាធារណជនបានស្គាល់ពីកម្មវិធីនានា ក៏ដូចជាស្វែងយល់ពីអត្ថន័យ និងវត្ថុបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ។ លោកក៏បានលើកឡើងផងដែរ នូវបណ្តាបទពិសោធន៍ និង អនុស្សាវរីយ៍ជាច្រើន ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក ដែលសិក្ខាសាលានាពេលនេះ ជាឱកាសនៃការជួបជុំគ្នា និងថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានដែលបានចូលរួមសហការប្រកបដោយប្រសិទ្ធភាព និងជួយឲ្យការផ្សព្វផ្សាយពីព្រឹត្តិការណ៍មានភាពល្បីល្បាញ និង ទទួលបានការគាំទ្រពីមហាជន។ ក្នុងន័យនេះ ការងារផ្សព្វផ្សាយ ពិតជាមានសារៈសំខាន់ ដើម្បីផ្សព្វផ្សាយទៅដល់សាធារណជន ជាតិ និង អន្ដរជាតិបានដឹង និងយល់ពីអត្ថន័យ និងបានអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខ នេះ ។ លោកបានបញ្ជាក់ថា ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មាននៅមុនពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាររៀងរាល់ឆ្នាំ។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ ដែលជាខួប១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រុមការងារបានពង្រីកវិសាលភាពនៃការជួបជុំទៅដល់ជនបង្គោលការងារផ្សព្វផ្សាយ និងអ្នកជំនាញផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ ។ ក្នុងនោះដែរក៏បានលើកផងដែរថា ក្នុងព្រឹត្តិការអង្គរសង្ក្រាន្តខួប១០ឆ្នាំ នេះ នឹងធ្វើការរំលឹកឡើងវិញ នូវសមទ្ធិផលយក្សៗ ដែលត្រូវបានកំណត់ត្រាពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កន្លងមក ក្នុងការបង្ហាញជូនដល់ ភ្ញៀវជាតិ អន្តរជាតិបាទស្សនាកម្សាន្ត ។ លោកបន្តថា ឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក លើការរាំចង្វាក់ម៉ាឌីហ្សូនម្តងរួចមកហើយ ដែលកាលនោះមានយុវជនចំនួន២០១៥នាក់ បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ ហើយសម្រាប់ឆ្នាំនេះគេរំពឹងថា នឹងមានយុវជនចំនួន៣ពាន់នាក់ចូលរួម ។ សម្រាប់ការបត់រូបបេះដូង កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមបត់រូបបេះដូងនេះបាន១លានបេះដូង ។ លោក សោម រតនា ឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “ ក្តីស្រមៃ និងក្តីសង្ឃឹម” ហើយព្រឹត្តិការណ៍នេះ មានគោលដៅបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់ ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមកឲ្យយុវជនជំនាន់គ្រោយបានស្គាល់ ។ ក្តីស្រមៃ និង ក្តីសង្ឃឹម ជាការផ្សាភ្ជាប់នូវក្តីស្រមៃ ជាមួយក្តីសង្ឃឹង ប្រកបដោយភាពជឿជាក់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ចំពោះដំណើរឆ្ពោះទៅកាន់ភាពសុខក្សាន្ត មោទភាពជាតិ ភាពរុងរឿង និង រីកចម្រើន នៃប្រជាជាតិ កម្ពុជា ក្រោមដំបូលម្លប់សន្តិភាព ។ ម៉្យាងទៀត ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹង ជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាប ហើយមិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់ឲ្យមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំថ្មីបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និង អន្តរជាតិ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម