Friday, December 27, 2024
Header Banner

នគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច(កាត់ខ្សែភ្លើង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

នៅថ្ងៃទី២០ ខែកុម្ភះ​ ឆ្នាំ២០២៣​ វេលាម៉ោង១៦:៣០នាទី ក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង/ខេត្ត សៀមរាប មានជនសង្ស័យមួយនាក់​ បានធ្វើសកម្មភាពកាត់ខ្សែភ្លើងប្រភេទអាលុយមីញ៉ូម មានស្រោមជ័រពណ៌ខ្មៅ ទំហំ ២x៣៥ ប្រវែង១២០ម៉ែត្រ ចេញពីបង្គោលភ្លើងចំនួន ០៣បង្គោល​ ។ ពេលកំពុងធ្វើសកម្មភាពក៏ត្រូវអ្នកភូមិដែលនៅក្បែរនោះប្រទះឃើញ ហើយបានរាយការណ៍មកសមត្ថកិច្ច។ពេលសមត្ថកិច្ចចុះទៅដល់ បាននាំខ្លួនជនសង្ស័យខាងលើកយកមកសួរនាំ​ ហេីយបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងខាងលើពិតប្រាកដមែន​ ។ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនរងគ្រោះ​ ។

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ចំនួន ០១នាក់៖-ឈ្មោះ ជា ឆដា ហៅ តារាជ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងភ្លើង មានស្រុកកំណើត ភូមិសាលាកន្សែង ឃុំស្វាយដង្គំ ស្រុក/ខេត្តសៀមរាប ។ បច្ចុប្បន្នរស់នៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (ធ្លាប់ជាប់មណ្ឌលកែប្រែ ករណីគ្រឿងញៀន ) ។ ពាក់ព័ន្ធករណីអំពើលួច(កាត់ខ្សែរភ្លើង) និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ។វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូ​ ចំនួន​ ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ។ខ្សែភ្លេីង​ ប្រភេទអាលុយមីញ៉ូម ស្រោបស្រោមជ័រពណ៍ខ្មៅ ទំហំ ២x៣៥ ប្រវែង ១២០ម៉ែត្រ -ដង្កាប់​ ចំនួន ០១,​ កន្រ្តៃកាត់ខ្សែរភ្លើងចំនួន ០១,​ ដង្កាប់កាត់ខ្សែរភ្លើងដងពណ៌បៃតងចំនួន ០១,​ ទុណឺវីសចំនួន ០១,​ ម៉ាឡេត​ ចំនួន០១,​ សោរខ្សៀរលេខ១០​ ចំនួន០១,​ ប៊ិចឆែកភ្លើងចំនួន០២,​ កាំ/បិតហូតចំនួន០១, សោរសម្រាប់បើកប្រអប់ឌីសង់ទ័រចំនួន ០៤, ឧបករណ៍វាស់ភ្លើងចំនួន ០១ ។-ទូរស័ព្ទ​ ០១គ្រឿង​ ម៉ាក CAMFONE ពណ៌ ទឹកក្រូច ។

កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើតេស្ដរកសារធាតុញៀនតាមរយះទឹកនោមទៅលើជនសង្ស័យខាងលើ លទ្ធផល (វិជ្ជមាន)​ ជាតំរុយ មេតំហ្វេតាមីន។ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម