Wednesday, November 27, 2024
Header Banner

នគរបាលចរាចរណ៍ បន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងបានចែកជូនសៀវភៅច្បាប់ និងឯកសារពាក់ព័ន្ធមួយចំនួន!

ខេត្តសៀមរាប៖នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងបានចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន នៅតាមសាសារៀន ហើយកម្លាំងយើងនឹងបន្តចុះផ្សព្វផ្សាយនៅតាមសាលា និងគ្រឹះស្ថានសិក្សាបន្ថែមទៀតរហូតគ្រប់សាលានៅក្នុងក្រុងសៀមរាប៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម