ខេត្តឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កងការពារព្រំដែនគោកលេខ៤០៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ្ត មេបញ្ចាការរង យោធភូមិភាគទី៤ ប្រធានគណបញ្ជាការសមរភូមិមុខទិសទី២ ក្នុងពិធី បំពាក់ឋានន្តរស័ក្ក្ដិ និងប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តន៍ភារកិច្ចកន្លងមក។
ដោយចូលរួមពីនាយទាហាន នាយទាហានរង ពីបណ្ដាលអង្គភាពចំណុះ ចូលរួមពិភាក្សាវែកញែកសកម្មភាពការងារប្រចាំថ្ងៃ រុករកចំណុចខ្លាំង និងចំណុចខ្សោយតាមជំនាញនីមួយៗនិងបណ្ដាលអង្គភាពចំណុះ។ ស្ថិតនៅក្នុងឱកាសនេះក្រោយពីរ ប្រគល់ជូននូវលិខិតសរសើរ ប័ណ្ណសរសើរជូនដល់អង្គភាពនិងបុគ្គលដែលមានស្នាដៃល្អ ក្នុងការបម្រើការងារ ឯកឧត្តម ក៏បានចូលរួមមានមតិសំណេះសំណាល ដល់នាយទាហាន នាយទាហានរង ឲ្យប្រកាន់ភ្ជាប់នៅគោលការណ៍ នៅបទវិន័យ របស់កងយោធ ពលខេមរភូមិន្ទ ព្រមទាំងអនាម័យសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលនីមួយៗតាមបណ្ដាលកងឯកភាព ចំណុះកងការពារព្រំដែនគោកលេខ៤០៣៕AFN