ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះគយចល័តផ្លូវហា ដឹកនាំដោយ លោក ផាយ វណ្ណៈ សហការជាមួយកងកម្លាំងសមត្ថកិច្ចចុះចាប់ ម៉ូតូ អត់ពន្ធ បានជាច្រើនគ្រឿង នៅចំណុច មុខហាង ម៉ូយ៉ាង ប៊ូសោភ័ណ្ឌ បណ្ដោយផ្លូវវត្តត្រាច ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គួរបញ្ជក់ផងដែរថាជាបន្តបន្ទាប់មន្រ្តីគយប៉ោយប៉ែតតែងចុះបង្រ្កាបបានរថយន្តទំនើបៗស្តាំនិងឆ្វេងនិងម៉ូតអត់ពន្ធនាំចូលយកមករក្សាទុកដើម្បីអោយម្ចាស់ចូលមកបងពន្ធ។
ជាមួយគ្នានោះដែរមហាជនសង្ឃឹមថាគយចល័តច្រកអន្តរជាតិប៉ោយប៉ែត នឹងបន្តចុះបង្ក្រាបសកម្មភាព នាំម៉ូតូនិងរថយន្តគេចពន្ធខុសច្បាប់ឲ្យដូចភ្លៀងរលឹម៕AFN