ក្រុងប៉ោយប៉ែត ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣បានដឹកនាំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនឈានដល់ការឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសគ្រឿងញៀន មួយនាក់ជាមួយគ្រឿងញៀនជាច្រើនផងដែរ។
លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថាការបង្រ្កាបនេះធ្វើឡើងក្នុងភូមិ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលកម្លាំងបានប្រទះឃើញមុខ សញ្ញាជនសង្ស័យចំនួន០១នាក់ មានឈ្មោះងួន សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរធ្វើការត្រួតពិនិត្យរកឃើញមានវត្ថតាងមួយចំនួន៖១•ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០៣ថង់ធំល្មមនិង០២កូនថង់តូច។ ២.ម្សៅសម៉ត់ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់ល្មម និង០៥កូនថង់តូច។ ៣.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៦៩គ្រាប់(បៃតង០១គ្រាប់)។ ៤.កាបូបពណ៌ក្រហមមួយ។ លុះដល់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងបានសហករណ៍ជាមួយលោកមេភូមិបាលិលេយ្យ២ បានបន្តឆែកឆេរបន្ទប់ជួល(C១០)មួយកន្លែងរបស់ជនសង្ស័យឈ្មោះ ងួន សុផាន ដែលស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក៍ ត្រួតពិនិត្យរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន:៥.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣ថង់ធំ។ ៦.ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០២កូនថង់។ ៧.ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿនញៀន០២។ ៨.ធុងបាសមួយ។ ជនសង្ស័យត្រូវបានអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនិតិវិធីនិងបានធ្វើតេស្តទឹក នោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)និងបានស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធីផ្លូវច្បាប់ ទៅតុលាការ៕AFN