Wednesday, November 27, 2024
Header Banner

ក្រុមហ៊ុន ដំណាំចេកលឿងនៅខេត្តរតនគិរី បានកាយផ្តាច់ផ្លូវពលរដ្ឋមិនឲ្យធ្វើដំណើរយ៉ាងគគ្លើន!

ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនមួយដែលមានឈ្មោះ “ថា កូ” កំពុងដាំដំណាំចេកអំបូងលឿង បានបិតផ្លូវពលរដ្ឋធ្វើដំណើរចេញចូល ដោយបានយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបាន។

លោក កិ រ៉េត អនុប្រធានភូមិអូរគគីវាលវិល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ថា ក្រុមហ៊ុន “ថា កូ” បានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងកាត់នៅក្នុងក្រុមហ៊ុននេះ ដោយឲ្យប្រជាពលរដ្ឋធ្វើដំណើរផ្លូវវៀងមិនឲ្យចូលក្នុងក្រុមហ៊ុននោះ។ប៉ុន្តែប្រជាពលរដ្ឋបានធ្វើដំណើរលើផ្លូវនេះជាយូឆ្នាំមកហើយ ហេតុអីមកហាមឃាត់ពួកគាត់មិនឲ្យធ្វើដំណើរផ្លូវនេះទៅវិញ។លោក កិ រ៉េត បានបន្តទៀតថា កាលពីក្រុមហ៊ុនហ័ងអញ់មិនដែលហាមឃាត់ពួកគាត់មិនឲ្យឆ្លងកាត់ ឬធ្វើដំណើរនោះទេតែមកដល់ក្រុមហ៊ុននេះវិញ មកហាមឃាត់ពួកគាត់មិនឲ្យឆ្លងកាត់និងចេញចូល ថែមទាំងយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវពួកគាត់ដែលធ្វើដំណើរនិងដឹកកសិផលចេញចូល។ ហើយក្រុមហ៊ុននេះបានយកគ្រឿងចក្រកាយបិតផ្លូវតាំងពីថ្ងៃទី២៥-២៦-និងថ្ងៃទី២៧ ខែកុម្ភ:នេះ ប៉ុន្តែប្រជាពលរដ្ឋបានដេកយាមចាំនៅក្បែរកន្លែងគ្រឿងចក្រដែលបម្រុងនិងកាយដីផ្លូវនោះ។លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋបានធ្វើដំណើរលើផ្លូវនេះជាច្រើនភូមិ រួមមាន÷ ភូមិ១ ភូមិ២ និងភូមិ៣ ក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ដោយឡែកមានភូមិចំនួន២ ប៉ុន្តែនៅជាប់ព្រំប្រទល់និងខេត្តចំនួន៣ គឺខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ១-ភូមិអូរគគីថ្មដា ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងភូមិអូរគគីវាលវិល ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ភូមិទាំង២នេះមានប្រជាពលរដ្ឋជាង៦០០គ្រួសារ ដែលមករស់នៅទីនេះជាច្រើនឆ្នាំមកហើយនោះ មិនទាន់ក្រុមហ៊ុនមកវិនិយោគផង ពួកគាត់មិនសុខចិត្តឲ្យក្រុមហ៊ុនធ្វើដូច្នេះទេ ត្រូវតែបើកផ្លូវឲ្យពួកគាត់ធ្វើដំណើរនិងដឹកកសិផលផ្សេងៗទៅមកបាន ដូចសព្វមួយដង។លោក សេក ហៃ អភិបាលស្រុកកូនមុំ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃទី២៧កុម្ភ:នេះ ថា លោកចាត់ឲ្យរដ្ឋបាលឃុំចុះទៅដើម្បីសម្រលសម្រួលខាងក្រុមហ៊ុន ខាងក្រុមហ៊ុនក៏បានយល់ព្រមផ្អាកការកាយផ្លូវ និងបិតផ្លូវដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញ។មកដល់ព្រឹកថ្ងៃសៅរ៍ចាត់ឲ្យអភិបាលរងស្រុកមួយរូបចុះទៅ ប៉ុន្តែក្រុមហ៊ុនក៏បានយល់ព្រមនិងរងចាំប្រធានក្រុមហ៊ុនមកផ្សះផ្សាម្តងទៀត ដើម្បីសុំគោលការអភិបាលខេត្ត។លោក សេក ហៃ បានបញ្ជាក់ទៀតថា ហើយនៅយប់ថ្ងៃអាទិត្យវេលាម៉ោង១០ជាងថ្ងៃ២៦កុម្ភ: ក្រុមហ៊ុននេះបានយកគ្រឿងចក្រមកលួចកាយដីផ្លូវ ដើម្បីកាន់ផ្តាច់ផ្លូវទៀត តំណាងក្រុមហ៊ុននេះខេត្តអញ្ជើញឲ្យមកសាលាខេត្តដើម្បីធ្វើការសម្របសម្រួល ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តតាមហើយបានដឹកអាចម៍ដីមកចាក់បិតផ្លូវ មិនស្តាប់តាមអាជ្ញាធរទាល់តែសោះ។លោកថា នៅស្រុកកូនមុំមានតែភូមិ៣មួយទេ ដែលឆ្លងកាត់ក្រុមហ៊ុន ប៉ុន្តែភូមិ២ទៀតនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋទាំងនេះមិនទាន់ចុះស្តិតិប្រជាពលរដ្ឋក្នុងខេត្តរតនគិរីនៅឡើយ ដីមិនទាន់ចុះជាកម្មសិទ្ធជាដីដែនជម្រកសត្វព្រៃ សុទ្ធតែប្រជាជនខ្មែរយើង ហើយគាត់មិនអនុញ្ញាតឲ្យក្រុមហ៊ុនបិតផ្លូវនោះទេ។ហើយត្រូវបជៀសអំពើហិង្សាកើតឡើង យើងត្រូវរកវិធីសាស្ត្រណាមួយ៕ដោយ៖សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម