ភ្នំពេញ ៖នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យអ្នកពាក់ព័ន្ធជាពិសេសលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ យកសត្វក្ងោកដែលដកហូតពីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង យកទៅឲ្យម្ចាស់ដើមវិញ ត្រឹមថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣នេះ។សម្ដេចតេជោបានកោតសរសើរនិងលើកទឹកចិត្តចំពោះពលរដ្ឋដែលចេះអភិរក្សនិងចិញ្ចឹមសត្វព្រៃដើម្បីកុំឲ្យដាច់ពូជ។សម្ដេចក៏បានស្នើឲ្យមន្ត្រីពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់មួយចំនួនស្ដីពីការចិញ្ចឹមសត្វរបស់ពលរដ្ឋនេះឡើងវិញផងដែរ។
គូបញ្ជាក់ផងដែរថា នាពេលថ្មីៗកន្លងទៅនេះនៅក្នុងបណ្ដាញសង្គមក៏ដូចជាសារព័ត៌មានមួយចំនួនបានសរសេរៀបរាប់ពីការចិញ្ចឹមសត្វក្ងោក របស់ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដែលមានអត្ថន័យផ្សេងៗពីគ្នា៕