Wednesday, November 27, 2024
Header Banner

សមត្ថកិច្ចនាំយកសត្វក្ងោកចំនួន ២០ ក្បាលមកជូនម្ចាស់វិញ តាមបញ្ជារសម្ដេចតេជោ!

ខេត្តកំពង់ឆ្នាំង៖នៅវេលាម៉ោង១៧ និង ៣៥នាទីល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សត្វក្ងោកទាំង២០ ក្បាល ត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកយកមកដល់ផ្ទះ និងបានប្រគ ល់ជូនម្ចាស់ដើម នៅក្នុងភូមិសន្លង់ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង តាមបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ការប្រគល់ជូនសត្វក្ងោកទាំង ២០ ក្បាលជូនម្ចាស់ដើមវិញនេះក៏មាន ការចូលរួមពីរអាជ្ញាធរភូមិឃុំលោកចេងចាន់ដូណា អភិបាលស្រុកបរិ បូរណ៌ លោកងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមា ញ់និងនេសាទខេត្ត ព្រមទាំងមន្ត្រីជំនាញនៅក្នុងខេត្តផងដែរ។
ប្រជាពលរដ្ឋជាម្ចាស់ក្ងោក ក៏សូមថ្លែងអំណរគុណដល់ជ្រាលជ្រៅផងដែរដល់សម្ដេចតេជោ ហ៊ុន សែនដែលបានអនុគ្រោះ ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើយកក្ងោកដែលមន្ត្រីជំនាញបានដកហូតកាលក្នុងពេលថ្មីៗនេះយកមកប្រគល់ជូនពួកគាត់វិញដើ ម្បីចិញ្ចឹមសត្វក្ងោកនេះបន្តទៀត៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម