Thursday, November 28, 2024
Header Banner

សង្វែគណាស់…បុកបន្តគ្នានៅប៉ោយប៉ែត ស្លាប់មន្រ្តីយោធា២នាក់និងរបួសសិស្សសាលា២នាក់!

ប៉ោយប៉ែត៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរលើកំណាត់ផ្កូវជាតិលេខ៥ បណ្តាលមកពីរថយន្តព្រុសមួយគ្រឿងបើកបរក្នុងល្បឿនលឿនផ្ទុះកង់ រ៉េចង្កូត ទៅប៉ះរថយន្តធំមួយគ្រឿងនឹងបុកម៉ូតូ០២គ្រឿង បណ្ដាលឲ្យឆកយកជីវិតយោធាពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនិងសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី០១ ខែមិនាឆ្នាំ២០២៣នៅលើដងផ្លូវជាតិលេខ ៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែននគរបាលចរាចរណ៍ បាបអោយដឹងថា លោក ដឹកនាំកម្លាំង ចុះដល់ទីតាំងកើតហេតុខាងលើ បានធ្វើការពិនិត្យ នឹងវាស់វែង រកខុសត្រូវឱ្យភាគីទាំងសងខាងហើយរថយន្តព្រុស ក្នុងហេតុការនេះពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿនបានផ្ទុះកង់រ៉េចង្កូតទៅប៉ះរថយន្តធំមួយគ្រឿងនឹងបុកជាមួយម៉ូតូ ពីគ្រឿង ក្នុងនោះបានម៉ូតូបុរសពីរនាក់ជាមន្ត្រីយោធា បើកបរម៉ូតូម៉ាក់វ៉េវC110ពណ៌ខ្មៅ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯមួយគ្រឿងទៀតជាម៉ូតូសិស្សសាលាពីរនាក់ស្រី ម៉ាក់សង់C១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ-ប-មានជ័យ-1U-6606 របួសធ្ងន់ បានកម្លាំងនគរបាល ផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែតដឹកបញ្ជូនទៅជួយសង្គ្រោះនៅបន្ទីរពេទ្យខេត្ត ។
មន្ត្រីនគរបាលផ្នែកចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពី រថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរមានគ្នា ៤ នាក់ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានផ្ទុះកង់រ៉េចង្កូតទៅប៉ះរថយន្តធន់ធំនឹងបុកម៉ូតូ ០២គ្រឿងជារបស់មន្រ្តីយោធានិងសិស្ស។
ចំពោះម៉ូតូម៉ាក់វ៉េវពណ៌ខ្មៅបើកបរដោយបុរសពីរនាក់ជាមន្ត្រីយោធា បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ សាកសពខាងអង្គភាព របស់គាត់ចុះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកម៉ូតូម៉ាក់សង់ពណ៌ខ្មៅបើកបរដោយសិស្សសាលាពីរនាក់ស្រី រងរបួសធ្ងន់បានបញ្ជូនទៅជួយសង្គ្រោះនៅបន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយចុះធ្វើការពិនិត្យនិងវាស់វែងរួចរថយន្តព្រុសនិងម៉ូតូ ២ គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម