ខេត្តកំពង់ស្ពឺ៖សេចក្តីរាយការណ៍បានឲ្យដឹងថា អតីតចៅអធិការ វត្តកំពូលពេជ្រ ហេង សាវ៉ុន ព្រះរាជាគណៈថ្នាក់កិត្តិយស ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលស្លៀកពាក់ស៊ីវិលដើរផឹកស៊ី ស្រីញីពេលយប់ ត្រូវបានមន្ត្រីសង្ឃផ្សឹកជាផ្លូវការហើយ។
នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ពេលព្រឹក វេលាម៉ោង ៨និង៣០ព្រឹក អតីត ភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ បានយល់ព្រមដោយស្ម័គ្រចិត្ដ សម្រេចលាចាកសិក្ខាបទជាផ្លូវការ ស្ថិតនៅវត្តដំណាក់ត្រាច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅតាមព្រះរាជពិធីព្រះពុទ្ធសាសនា។ កាលពីព្រឹកថៃ្ងទី០៣ ខែមិនា ឆ្នាំ២០២៣ ភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ ជាទីប្រឹក្សាសម្តេចសង្ឃ បានលួចដោះស្បង់ ស្លៀកខោអាវ ចូលហាងផឹកស៊ី ស្រីទាំងកណ្តាលយប់ ត្រូវបានតាមទាន់ និងបែកធ្លាយល្បីល្បាញខ្ទរខ្ទា ដែលជារឿងបំផ្លិចបំផ្លាញវិស័យព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរបំផុត។ អតីតព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ ជាទីប្រឹក្សាសម្តេចសង្ឃ អន្ទិត ហេង សាវ៉ុន ក្រោយពេលបែកធ្លាយសកម្មភាព ស្លៀកពាក់ស៊ីវិល ដើរផឹកស៊ីពេលយប់នោះ ត្រូវបានព្រះមេគុណ ព្រះអនុគណ នូ ជិន ព្រះមន្រ្តីសង្ឃ សាំង សឿន បាននិមន្តឲ្យចូលមកសារភាពកំហុសនិងទទួលយកកំហុសខាងលើ។ បន្ទាប់មានការសាកសួរករណីអតីត ភិក្ខុ ហេង សាវ៉ុន ចៅអធិការវត្តរូបនេះ លួចដោះស្បង់ ស្លៀកខោអាវ ចូលហាងផឹកស៊ី ស្រីញីនៅពេលយប់នោះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវរៀបចំពិធីផ្សឹកជាត្រូវការតាមគន្លងព្រះពុទ្ធសាសនា ដោយបុគ្គលបំផ្លាញសាសនារូបនោះ បានទទួលកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក។ សូមរំលឹកថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ព្រះរតនកោសល ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តភ្នំកំពូលពេជ្រ គីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រះរាជាគណៈថ្នាក់កិត្តិយស ឧត្តមទីប្រឹក្សាសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែតសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែកធ្លាយរឿងដោះស្បង់ជីវចេញដើរផឹកស៊ី រកស្រីញីពេលយប់ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង ព្រោះខ្លួនជាមានតួនាទីក្នុងផ្សព្វផ្សាយព្រះធម៌ ការអប់រំ និងព្រានប្រដៅដល់ពុទ្ធបរិស័ក ប៉ុន្តែបែរជាប្រព្រឹត្តផ្ទុយនឹងវិន័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋទៅវិញ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ត្រូវបានតាមទាន់ដោះស្បង់ចីវរ ស្លៀកពាក់ស៊ីវិល ដើរលេងផឹកស៊ីពេលយប់ ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញគោលការណ៍ឲ្យខាងមន្ទីរធម្មការ និងកិច្ចការសាសនា ព្រមទាំងមន្ត្រីសង្ឃធ្វើការសាកសួរ និងផ្សឹកចោលតែម្តង៕