Thursday, November 28, 2024
Header Banner

មេឃុំទីងចាក់ ស្រុកបរកែវ ជួលគ្រឿងចក្រឱ្យឈូសឆាយដីចូលលើដីគេជាង១ហិចតា ដោយអះអាងថាមិនដឹង

ខេត្តរតនគិរី៖ កម្លាំងនគរបាលនៃស្នងការខេត្តរតនគីរីបានកំពុងស្វែងរកក្រុមជនល្មើស ដែលជួលត្រាក់ទ័រលួចឈួសឆាយដីពលរដ្ឋនៅស្រុកបរកែវ ។ការស្រាវជ្រាវនេះបានធ្វើឡើងដោយ យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ជនរងគ្រោះចំនួន១០នាក់ បានដាក់ចូលទៅកាន់ស្នងការខេត្តនាពេលថ្មីនេះ ខណ:ដែលមានជនសង្ស័យបានជួលត្រាក់ទ័រចូលមកឈួសឆាយដីជិត១ហិកតា ដែលជាកម្មសិទ្ធិរបស់ពួក គាត់មានដីការក្សាការហើយ។ចៅក្រមសាលាដំបូងខេត្តរតនគីរីកាលពីពេលកន្លងទៅនេះបានចុះអនុវត្តដោយគោរពតាមសាលដីការបស់សាលាឧទ្ធរណ៍លើដីទំហំសរុបជាង៣០ហិកតាដោយព្រះរាជអាជ្ជារងនិងចៅក្រមសាលាដំបូងរតនគីរី ដីទីតាំងស្ថិតនៅទីតាំងផ្សេងៗគ្នា ។ តែជនល្មើសបានឈួសចូលជាង១ហិកតាស្ថិតភូមិតឺយ ឃុំ ទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។ជនរងគ្រោះជាម្ចាស់ដីចំនួន១០នាក់តំណាងឲ្យ៣០ គ្រួសារដែល សាលដីកាសាលាឧទ្ធរណ៍បានលើកឡើងថាមានក្រុមហ៊ុនឯកជនចំនួនពីរបានមកវិនិយោគលើដំណាំកៅស៊ូនៅក្នុងស្រុកបរកែវនិងស្រុកអូរជុំក្នុងខេត្តរតនគីរីនិងបានធ្វើឲ្យបំះពាល់ដល់ដីប្រជាពលរដ្ឋចំនួន៣០គ្រួសារនេះ។ ហើយសាលាឧទ្ទរណ៍បានចេញសាលាដីកាហាមឃាត់ធ្វើសកម្មភាពលើកដីនេះ។លោកធី ស្មៀន ឃុំទីងចក់ បានឲ្យដឹងនៅថ្ងៃទី៦ខែមីនា ឆ្នាំ២០២៣នេះថា មេឃុំជាអ្នកឲ្យគាត់ដាក់ត្រាក់ទ័រចូលឈួសពិតមែន។ តែការជួលត្រាក់ទ័រឈួសជាបញ្ជារបស់លោកមេឃុំទីងចាក់ឲ្យឈួសយកជួលឲ្យទៅប្រជាពលរដ្ឋ។លោកស្មៀនឃុំបានបញ្ជាក់ថាគាត់មិនបានដឹងថានេះដីនេះមានទំនាស់ប្តឹងផ្តល់គ្នានោះទេហើយពេលនេះទើបគាត់ដឹងនឹងឈប់ឈួសឆាយបន្តទៀតហើយ។ លោកបញ្ជាក់ថានៅពេលទទួលដំណឹងថាដីខាងមានដីការក្សាការពារលោកមិនបន្តឈួសឆាយទៀតទេ។ទោះបីយ៉ាងណាអ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីលោកមេឃុំទីងចាក់ ស្រុកបរកែវបាននៅឡើយទេជុំវិញការឈួលត្រាក់ទ័រចូលមកឈួសយកដីចម្ការកៅស៊ូពលរដ្ឋអស់ជិត១ហិកតាទាំងថ្ងៃ។សូមជម្រាបថាកាលពីថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៣ លោក ឡុច ឡៅ ចៅក្រមសាលាដំបូងខេត្តរតនគីរីនិងលោក រស់ សារាំ បានចុះអនុវត្តដីកាសម្រេច លេខ:០៥ ក្រប/ដកសចុះថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៣របស់សាលាឧទ្ធណ៍ ដោយមានការចូលរួមពីភាគីជនរងគ្រោះតំណាងដោយលោក លុនស៊ីណាតម្ខាស់ ចម្ការកៅស៊ូនិងតំណាងចម្ការកៅស៊ូស្រុកបរកែវ៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម