ខេត្ដសៀមរាប៖យោងតាមហ្វេសបុកឈ្មោះSo Dos SD ដែលជាអាណាព្យាបាលសិស្សបានបង្ហោះកាលពីរសៀលថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣ថា អ្នកគ្រូម្នាក់បានប្រើអំពើហឹង្សាលើសិស្ស ដែលពួកគាត់រៀនត្រឹមថ្នាក់ទី១ ហើយអាយុប្រហែល ៤ទៅ៦ឆ្នាំ។ វាជារឿងដែលឪពុកម្តាយម្នាក់ៗមិននឹកស្មាន់ដល់ហើយនិងឈឺចាប់បំផុត។ ផ្ញើកូនអោយទៅរៀននៅសាលាយ៉ាងមានទំនុកចិត្តព្រោះវាជាកន្លែងដែលផ្តល់ចំណេះដឹងនិងដុះខាត់ពីក្មេងៗក្លាយជាទំពាំងស្នងឫស្សី។ក្មេងៗត្រឹមថ្នាក់ទី១ ហើយក្មេងៗអាយុត្រឹម៥ទៅ៦ឆ្នាំ តែបែរជាគ្រូបន្ទុកថ្នាក់ប្រើអំពើហឹង្សានិងបំពានរាងកាយ (វាយនិងរំពាត់ ហើយគគ់ចង់ខ្យល់ចាប់)។ នេះមិនមែនមានតែកូនខ្ញុំតែម្នាក់ទេ តែពេញមួយថ្នាក់តែម្តង។ ខែមុនៗខ្ញុំឃើញកូនគេក្នុងថ្នាក់ម្នាក់ត្រូវបានគាត់វាយ តែឥលូវរឿងនឹងបានកើតឡើងជាមួយកូនខ្ញុំផ្ទាល់ ពេលមកដល់ផ្ទះស្រែកថា(ម៉ាកអើយកូនឈឺ ព្រោះគ្រូវាយ ហើយងៃមុនៗអ្នកគ្រូបានគគ់)។ក្នុងសាលាបិទស្លាក ហាមមិនអោយប្រើហឹង្សាតែអ្នកគ្រូ”ថ្នាក់ទី១ (ក) នៅខ្នារ នៅតែបំពានដោយមិនខ្លាចថាមន្ទីររឺក្រសួងដឹងរឺពិន័យទាល់តែសោះ។ ពេលផ្ញើរសារទៅសួរអ្នកគ្រូ គាត់បែជាឆ្លើយមកវិញយ៉ាងមានមោទនភាព គឺវៃ១ថ្នាក់តែម្តង។ ហើយបែរជាបន្ទោសថាសិស្សមិនស្តាប់ សិស្សមិនចេះ លេងច្រើន ។ល។ទង្វើនេះ បើតាមដឹងតៗគ្នាមក បានកើតឡើងជាយូរមកហើយ តែមិនមានការកែប្រែសោះ ហើយរឹតតែផ្គើនថែមទៀត។បើមានឪពុកម្តាយសួរនាំទៀតនោះអ្នកគ្រូរឹតតែផ្គើនថែម ព្រោះគ្មានអ្នកដែលហ៊ានតវាជាមួយ។ក្នុងនាមជាអាណាព្យាបាល គោរពណាស់គោលការណ៍របស់សាលារៀន។ តែអ្នកគ្រូបែរជាយកស្លាកជាគ្រូបង្រៀន មកប្រព្រឹត្តិហឹង្សា ហើយបានលុយខែទៀត។បងៗដែលមានកូនរៀនថ្នាក់តូច សូមពិនិត្យកូនៗផង ពេលដែលគាត់ឧស្សាហ៍ឈឺ ហើយមានគ្រុនក្តៅញឹកញាប់។អាណាព្យាបាលខាងលើបានឲ្យដឹងទៀតថាបន្ទាប់ពីអ្នកគ្រូខាងលើវើយតបមកលើកូនរបស់គាត់ជាញឹកញាប់គាត់ក៏បានបង្ខំចិត្តប្ដូរសាលារួចហើយផងដែរ។ ពាក់ព័ន្ធករណីនេះដែរ គេមិនអាចទាក់ទងសុំការបំភ្លឺពីអ្នកគ្រូថ្នាក់ទី១.ក ខាងលើ បានទេ។ចំណែកលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ករណីនេះខាងនាយកមិនបានរាយការណ៍ពីរឿងរ៉ាវខាងលើនេះទេ។ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ករណីនេះបើសិស្សថ្នាក់ធំៗអាចណែនាំឲ្យខ្លាំងបាន តែបើកុមារតូចៗដូចការរៀបរាប់របស់អាណាព្យាបាលខាងលើ គឺមិនធ្វើចឹងបានទេ ព្រោះកុមារ៤ទៅ៦ឆ្នាំនៅក្មេងណាស់ ត្រូវមានរៀបណែនាំឲ្យបានត្រឹមត្រូវ។លោកបន្ថែមថា រឿងនេះលោកនឹងប្រាប់ទៅការិយាល័យអប់រំក្រុងសៀមរាប ចុះទៅសួរនាំឲ្យបានដឹងច្បាស់លាស់នឹងមានយុត្តិធម៌ទាំងសងខាង។
មហាជនលើកឡើងថា ការបង្រៀនសិស្សត្រឹមថ្នាក់ទី១បែបនេះគឺមានវិធីដោយសន្តិវិធីប៉ុន្តែបើដល់អនុវិទ្យាល័យឬវិទ្យាល័យគឺត្រូវតែមានវិន័យឲ្យបានតឹងតែងជារឿងធម្មតា។សូមថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធគិតគូរឡើងវិញចំពោះករណីនេះ៕