Saturday, October 12, 2024
Header Banner

ព័ត៌មានលម្អិត៖ករណីយុវជនម្នាក់ចង.ក ក្នុងផ្ទះសំណាក់ និងភោជនីយដ្ឋាន យីហោ«ណូរ៉ាក្រហម» នៅក្រុងសៀមរាប!

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៨និង៥០នាទីត្រូវនិងថ្ងៃទី០៨ខែមីនា ឆ្នាំ ២០២៣ នៅចំណុចផ្ទះសំណាក់ និងភោជនីយដ្ឋាន ណូរ៉ាក្រហម ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ សាកសពឈ្មោះ យ៉ុង លីដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង។ សមត្ថកិច្ចបន្តថា តាមការបំភ្លឺម្តាយរបស់សពឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរៈ លក់ដូរ ទីលំនៅខាងលើបានឲ្យដឹងថា៖ កូនប្រុសរបស់នាងខ្ញុំឈ្មោះ យ៉ុង លីដា (សាកសព) បានចូលធ្វើការជាបុគ្គលិកផ្នែកលក់អីវ៉ាន់គ្រប់មុខ ក្នុងព្រលានយន្តហោះខេត្តសៀមរាប បានរយៈពេល ៣ឆ្នាំមកហើយ ។ អំឡុងពេលធ្វើការ ៣ឆ្នាំ កូនប្រុសរបស់ខ្ញុំបានឡើងតួនាទីជាប្រធានក្រុមគ្រប់គ្រងម៉ាតក្នុងព្រលាន ចាប់ពីពេលនោះមកកូនប្រុសរបស់ខ្ញុំគាត់ឧស្សាហ៍ឈឺក្បាល ដេកមិនសូវលក់ ហើយខ្ញុំសង្កេតឃើញថា កូនប្រុសខ្ញុំ ដើរបណ្ដើរគិតបណ្ដើរ មានពេលខ្លះគាត់ប្រាប់ថា ឈឺក្បាល ពេលខ្លះប្រាប់ថា ដេកមិនលក់ ដោយយល់ឃើញថាកូនប្រុសរបស់ខ្ញុំមានបញ្ហាផ្នែកសតិអារម្មណ៍ នាងខ្ញុំក៏បានឲ្យកូនប្រុសឈប់ធ្វើការនៅព្រលានយន្តហោះ ។ លុះនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នាងខ្ញុំបាននាំកូនប្រុសទៅពិគ្រោះផ្នែកជំងឺទូទៅនៅមន្ទីរពេទ្យ ៧៧៧ ពេលនោះនាងខ្ញុំបានចូលទៅជួបគ្រូពេទ្យមុន ដើម្បីឲ្យពេទ្យបានដឹងពីបញ្ហារបស់កូនប្រុសខ្ញុំ ខ្លាចពេលគាត់និយាយថាកូនប្រុសខ្ញុំមានបញ្ហា ជំងឺឌីប្រេសសិន ។ នាងខ្ញុំសូមទទួលស្គាល់ថា ការធ្វើអត្តឃាតរបស់កូនប្រុសខ្ញុំ មិនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ព្រោះនាងខ្ញុំដឹងច្បាស់ថាកូនប្រុសនាងខ្ញុំមានបញ្ហាគិតច្រើនយូរមកហើយ ។តាមការបំភ្លឺឈ្មោះ គង់ មុំ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ បុគ្កលិកផ្ទះសំណាក់ និងភោជនីយដ្ឋាន ណូរ៉ាក្រហម បានឲ្យដឹងថា៖ នាងខ្ញុំមានតួនាទីជាអ្នកទទួលភ្ញៀវ (រីស៊ិប) ហើយម្ចាស់ផ្ទះសំណាក់ខាងលើឈ្មោះ លោកជំទាវលី អ៊ុអេង ។ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទី ស្រាប់តែឃើញមានមនុស្សប្រុសម្នាក់ពាក់អាវសាច់ក្រណាត់ឆ្នូតការ៉ូ ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ មានស្ពាយកាបូបពីក្រោយពណ៌ក្រម៉ៅ ដើរចូលមកក្នុងផ្ទះសំណាក់ ដើម្បីជួលបន្ទប់ស្នាក់នៅ ពេលមកដល់មនុស្សប្រុសនោះបានប្រាប់ថា ជួលបន្ទប់ម៉ាស៊ីនត្រជាក់ ដោយបង់ប្រាក់ថ្លៃបន្ទប់មុនចំនួន ១៥ដុល្លារ ហើយខ្ញុំក៏បានហុចកូនសោរបន្ទប់លេខ ២០៦ ជាន់ទី១ ឲ្យទៅគាត់ ។ ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៣០នាទី មានបុគ្គលិកឈ្មោះ សុភ័ក្រ្ត ភេទប្រុស បានមកប្ដូរវេននាងខ្ញុំ បន្ទាប់មកឈ្មោះ សុភ័ក្រ្ត បានឡើងទៅឆែកបន្ទប់លេខ ២០៦ ឃើញថាមានមនុស្សនៅ តែជាប់សោរទ្វារបន្ទប់ ហើយឈ្មោះ សុភ័ក្រ្ត ក៏បានចុះមកយកកូនសោរ រួចឡើងទៅចាក់ទ្វារបន្ទប់លេខ ២០៦ បន្ទាប់មកឈ្មោះ សុភ័ក្រ្ត បានចុះមកក្រោមវិញ ហើយប្រាប់ខ្ញុំថា មានរឿងហើយ ឱ្យខ្ញុំខលទៅអ្នកគ្រប់គ្រងឈ្មោះ ណូ រ៉ា ភេទប្រុស មួយសន្ទុះក្រោយមកក៏ឃើញសមត្ថកិច្ចមកដល់ ទើបខ្ញុំដឹងថាមនុស្សប្រុសដែលស្នាក់នៅបន្ទប់លេខ ២០៦ បានចងក សម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ហើយ។ សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងផ្អែកតាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីពេទ្យបង្អែកខេត្តសៀមរាបបញ្ជាក់ថា ស្លាប់ដោយសារ ចងក (ធ្វើអត្តឃាត) ។សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម