ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាបបានឲ្យដឹងថា ការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ប្រទេសចិន ផ្តល់ហិរញ្ញប្បទានឥតសំណង ជំហានដំបូងចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក ក្រោម”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលជាការគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបីរបស់កម្ពុជា រួមមានខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ បើតាមរបាយការណ៍របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ពីចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេលបច្ចុប្បន្ន មានអង្គភាពប្រតិបត្តិករចំនួន៣ កំពុងបំពេញការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាមក្នុងខេត្តសៀមរាប រួមមាន CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា។ ក្នុងនោះ បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨៨០០ហិកតា ដោយរកឃើញមីនថ្មើជើងជាង ២ម៉ឺនគ្រាប់ មីនតោន ៧២៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទជាង ១១ម៉ឺនគ្រាប់។ ឯកឧត្តម បញ្ជាក់ថា ចំពោះក្រុងសៀមរាប និងស្រុកក្រឡាញ់ បានបញ្ចប់ការបោសសម្អាតគ្រាប់មីនទាំងស្រុង ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ។អញ្ជើញជាអធិបតីក្នុងពិធីនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា ជំនួយរបស់មិត្តចិន និងមានការអញ្ជើញពីឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានាពេលនេះ បានស្តែងចេញពីការជួយកម្ពុជាឲ្យរួចផុតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីនមហាប្រល័យ។ សម្តេច បានជំរុញដល់អង្គភាពស៊ីម៉ាក់ និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ។គួរជម្រាបថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ប្រទេសចិន បានផ្ដល់ជំនួយឥតសំណងជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ដែលមានថវិកាសរុបចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក និងបានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមសរុបប្រមាណ ៧,៤០០ហិកតា ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន ២១៤.៦៦១គ្រួសារ។ ដោយឡែក សម្រាប់ដំណាក់កាលទី៣ ឆ្នាំទី១នេះ មានទឹកប្រាក់ចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក និងអនុវត្តន៍ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបចំនួន ១៣.២លានដុល្លារសហរដ្ឋអាមេរិក។អត្ថបទ និងរូបភាព៖ លោក បូ សាវី លោក យូ វង្ស និងលោក ជា ស្រស់កែសម្រួល៖ លោក សេង ផល្លីប្រទេសចិន ផ្ដល់ថវិកាជាង ៤លានដុល្លាអាមេរិក សម្រាប់ដោះមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ក្នុងខេត្តចំនួនបីរបស់ប្រទេសកម្ពុជាក្នុងពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្ថិតនៅតំបន់ប្រាសាទទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ប្រទេសចិន ផ្តល់ហិរញ្ញប្បទានឥតសំណង ជំហានដំបូងចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក ក្រោម”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលជាការគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពCMAC ក្នុងឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបីរបស់កម្ពុជា រួមមានខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ បើតាមរបាយការណ៍របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ពីចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេលបច្ចុប្បន្ន មានអង្គភាពប្រតិបត្តិករចំនួន៣ កំពុងបំពេញការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាមក្នុងខេត្តសៀមរាប រួមមាន CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា។ ក្នុងនោះ បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨៨០០ហិកតា ដោយរកឃើញមីនថ្មើជើងជាង ២ម៉ឺនគ្រាប់ មីនតោន ៧២៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទជាង ១១ម៉ឺនគ្រាប់។ ឯកឧត្តម បញ្ជាក់ថា ចំពោះក្រុងសៀមរាប និងស្រុកក្រឡាញ់ បានបញ្ចប់ការបោសសម្អាតគ្រាប់មីនទាំងស្រុង ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ។អញ្ជើញជាអធិបតីក្នុងពិធីនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា ជំនួយរបស់មិត្តចិន និងមានការអញ្ជើញពីឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានាពេលនេះ បានស្តែងចេញពីការជួយកម្ពុជាឲ្យរួចផុតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីនមហាប្រល័យ។ សម្តេច បានជំរុញដល់អង្គភាពស៊ីម៉ាក់ និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ។គួរជម្រាបថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ប្រទេសចិន បានផ្ដល់ជំនួយឥតសំណងជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ដែលមានថវិកាសរុបចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក និងបានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមសរុបប្រមាណ ៧,៤០០ហិកតា ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន ២១៤.៦៦១គ្រួសារ។ ដោយឡែក សម្រាប់ដំណាក់កាលទី៣ ឆ្នាំទី១នេះ មានទឹកប្រាក់ចំនួន ៤.៤លានដុល្លាសហរដ្ឋអាមេរិក និងអនុវត្តន៍ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលមានថវិកាសរុបចំនួន ១៣.២លានដុល្លារសហរដ្ឋអាមេរិក៕