ខេត្តរតនគិរី៖ បើទោះជារាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានល្បែងស៉ីសង ហើយល្បែងស៊ីសងមិនស្របច្បាប់ តម្រូវឲ្យ ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណអនុញ្ញាតិ មានទីតាំងត្រឹមត្រូវ ហាមឃាត់មិនអនុញ្ញាតិ ឲ្យដាក់តាមហាងការហ្វេ ឬទីសាធារណៈយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅខេត្តរតនគិរី តាមហាងកាហ្វេស្ទើរគ្រប់ទីកន្លែង និងផ្សារក្នុងក្រុងបានលុង ក៏គេមិនលើកលែងដែរ។
ក្រុមហ៊ុនល្បែង ចំនួនបីក្រុមហ៊ុន ដាក់ពង្រាយជិតក្លាយជាក្រុងល្បែង បន្ទាប់ពីមានការអនុញ្ញាតិពីអាជ្ញាធរក្នុងមូលដ្ឋាន។កាលពីរសៀលថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរក្រុងបានលុង ចុះស្រង់ទិន្នន័យ ទីតាំងល្បែងស៊ីសង ដែលដាក់ទូរទស្សន៍ លេងល្បែងឆ្នោតឡូតូ ដែលគេហៅថា ល្បែងផ្សងសំណាង ទាំងបីក្រុមហ៊ុននោះ គឺ ទី១.លាភមហាសម្បត្តិឡូតូ ; ទី២.អេស៊ាន ឡូតូឡូតធើរី ; ទី៣.អេវើរី ប្រាយរឹច ត្រេឌីងខមភេនី អីលធីឌី។ ដែលត្រូវអាជ្ញាធរខេត្ត ក្រុង អនុញ្ញាតិឲ្យលេងទាំង៤សង្កាត់ ក្នុងក្រុងបានលុង។បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីចុះស្រង់ទិន្នន័យ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣មក នៅទូទាំងសង្កាត់យក្ខឡោមមានចំនួន ៥ទីតាំង។ ចំណែកសង្កាត់ឡាបានសៀក ចុះមួយថ្ងៃ គឺថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ស្រង់បានភូមិជ័យជំនះ មានចំនួន ១៩ទីតាំង រីឯទីតាំងមួយចំនួនទៀត ដឹងថាសមត្ថកិច្ចចុះបានបិតទីតាំងមិនធ្វើសកម្មភាពទេ។គួរបញ្ជាក់ថា ក្រុងបានលុង ខេត្តរតនគិរី មាន ៤សង្កាត់ គឺសង្កាត់យក្ខឡោម សង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង និងសង្កាត់កាចាញ។ ហើយការចុះស្រង់ទិន្នន័យនេះ ត្រូវបានបញ្ជាបេសកកម្មពីលោក ធូ ឃឿ អភិបាលក្រុងបានលុង ដឹកនាំកម្លាំងចុះដោយលោកស្រី សៅ បុប្ផា។បេសកកម្មនេះនិងបន្តធ្វើរហូតគ្រប់ទាំង ៤សង្កាត់ផងដែរ៕ដោយ÷ សាវ័ន្ត