Thursday, November 28, 2024
Header Banner

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១១២

ខេត្តឧត្តរមានជ័យ៖នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុង ពិធីសំណេះសំណាល និងអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១១២ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ “ស្ត្រី រួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងសម័យឌីជីថល” ។ 

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុកទាំង ៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងនគរបាលនារីទាំងអស់ សរុបចំនួន ១២៥ នាក់ ។ ក្នុង​ពិធី​នេះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ ក៏បាននាំយកនូវអំណោយដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ ឧបត្ថម្ភ​ដល់កងកម្លាំងជានារីចំនួន ៨៤នាក់​ ដោយម្នាក់ៗ​ ទទួល​បាន​ សារ៉ុងចំនួន១  និងថវិកា ៥មុឺនរៀល​ ។     ក្នុងពិធីសំណេះសំណាលនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងថា៖ ទិវាអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាកម្លាំងចលករជម្រុញឱ្យស្ត្រីត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពម៉ឺងម៉ាត់ ឧស្សាហ៍ព្យាយាម អំណត់អត់ធន ចូលរួមក្នុងគ្រប់កិច្ចការងារ និងក្នុងតួនាទីធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងារនាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខ សុវត្ថិភាព និងភាពចម្រើនរុងរឿងក្នុងគ្រួសារ និងសង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា ”ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ” ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម