Thursday, November 28, 2024
Header Banner

អធិការរងក្រុងព្រះវិហារ ម្នាក់បាញ់សម្លាប់ខ្លួនឯង ជាច្រើនគ្រាប់ ក្នុងផ្ទះដោយមិនដឹងមូលហេតុ!

ខេត្តព្រះវិហារ៖សមត្ថកិច្ចបានឲ្យដឹងថា អធិការរងនគរបាលក្រុងព្រះវិហារ លោកវរសេនីយ៍ទោ ក្រូច ប៊ុនតូ បានធ្វើសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងAK ជាច្រើនគ្រាប់ ក្នុងបន្ទប់ទឹកនៅផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ១១ទីព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២៣នេះស្ថិតនៅ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សមត្ថកិច្ចបន្តថា ក្នុងការចុះស៊ើបអង្កេតនេះដែរ មានវត្តមានថ្នាក់ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានចុះធ្វើកោសល្យវិច្ច័យ សាកសព ពិនិត្យទីតាំងកើតហេតុ ដើម្បីរកមូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះ។

ទោះជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការស្លាប់របស់លោកអធិការរងក្រុងព្រះវិហារ រូបនេះនៅឡើយទេដោយកំពុងធ្វើការស្រាវជ្រាវសិន៕AFN

ព័ត៌មានបឋម….

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម