Thursday, November 28, 2024
Header Banner

ពលករចំនួន៧នាក់ លួចឆ្លងដែនទៅរកការងារធ្វើនៅស្រុក ថៃ ខុសនិងច្បាប់ ត្រូវប៉ុស្តិ៍គរបាលឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្ដឹងថា ពលករប្រុស ស្រី ចំនួន៧នាក់ លួចឆ្លងដែនទៅរកការងារធ្វើនៅស្រុក ថៃ ខុសនិងច្បាប់ ត្រូវបានកំលាំង វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៥ ដឹកនាំដោយលោកវ រសេនីយ៍ឯក សួង សៅ មេបញ្ជាការឃាត់ខ្លួនពលករបាននៅ វេលាម៉ោង ១១ ត្រូវនិងថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៣។

លោកវ រសេនីយ៍ឯក សួង សៅ បានឲ្យដឹងថា ឃាត់ខ្លួនពលករលួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសនិងច្បាប់នេះ ដោយអនុវត្តន៍ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ។ក្រោយទទួលបានផែនការហើយ លោកបានដឹកនាំមន្រ្តីក្រោមឪវ៉ាទចុះល្បាតត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិ ដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនពលករបានចំនួន ៧នាក់ មានស្រី៣នាក់ ក្នុងនោះអ្នកនាំផ្លូវចំនួន១នាក់ ឈ្មោះ ច្រឹក សំអុី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បំរុងលួចនាំពលករទាំង៧នាក់នេះទៅរកការងារធ្វើនៅប្រទេសថៃខុសនិងច្បាប់ ពលករ៤នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ១នាក់រស់នៅខេត្តកំពត ២នាក់ រស់នៅខេត្ត កំពង់ចាម។

លោកវ រសេនីយ៍ឯក សួង សៅ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តថាពលករដែលលួចឆ្លងដែនចូលទៅប្រទេសថៃរកការងារខុសច្បាប់ទាំងនេះទាំងប្រថុយប្រថាន ពួកគាត់ប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាត្រូវទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុក និងធ្វើទារុណកម្ម ជិះរថយន្តរត់គេចពីការតាមចាប់ខ្លួន របស់ទាហានថៃ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ជាដើម ។ពាក់ព័ន្ធនឹងការឆ្លងដែនទៅរកការងារធ្វើខុសច្បាប់របស់ពលករខាងលើនោះពលករបាននិយាយថាពួកគាត់គ្រោងនិងចេញឆ្លងដែនទៅរកការងារជាកម្មករ នៅក្នុងប្រទេសថៃហើយឆ្លងដែនតាមច្រករបៀងត្រូវសមត្ថកិច្ចបាប់បានតែម្តង។ពលករទាំង៧នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀតហើយ សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តន៍ទៅតាមនិតិវិធីបន្ដ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម