ខេត្តស្ទឹងត្រែង៖យោងតាមរបាយការណ៍បានឲ្យដឹងថា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តស្ទឹងត្រែងលោកជាសុភ័ក្រ្ត បានចេញដីកាបង្គាប់ឲ្យឈ្មោះ អ៊ិន ភុំ ដែលជាមេក្លោងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ឲ្យចូលខ្លូនបំភ្លឺមុនថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ ។ ទីតាំងកាប់ទន្ទ្រានដីព្រៃខាងលើស្ថិតនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង ក្នុងតំបន់ភូមិសាស្រ្តអូរតាឡាស ឃុំសំអាង ស្រុកថាឡា បរិវ៉ាត់ និងឃុំព្រះ រំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង ជាប់និងភូមិកំពុងព្រះអិន ឃុំកំពុងស្រឡៅ ស្រុកឆែបខេត្ត ព្រះវិហារ។ លោក ភីវ មេឃុំព្រះរំកិល ស្រុកបុរីអីរស្វាយសែនជ័យ ខេត្តសឹ្ទ ងត្រែង បានឲ្យដឹងថា: រឿងក្រុមអនាធិបតេយ្យដែលមកពីតាមបណ្តាលខេត្តនានា ដែលកាប់បំផ្លាញព្រៃរបស់រដ្ឋរាប់សិបហិកតា ខាងលើនោះ សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យមើលហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។ លោកមេឃុំព្រះរំកិលបានបញ្ជាក់បន្ថែមថា ករណីកាប់រុករានទន្រ្ទានព្រៃរបស់រដ្ឋខាងលើនោះ ប្រមាណជាង១០០គ្រួសារលោកបានជម្រាបនិងរាយការ ណ៍ដល់លោកអភិបាលស្រុកអស់ហើយ ត្រង់គេចាត់វិធានការយ៉ាងណានោះ លោកក៍មិនសូវដឹងច្បាស់ដែរ ។ លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង បានឲ្យដឹងថា មេក្លោងកាត់ទន្ទ្រានដីព្រៃខាងលើនោះ យើងបានកំណត់មុខសញ្ញាបានហើយ គឺឈ្មោះ អ៊ិន ភុំ ជាមេក្លោងបានឃោសនាថា ចែកដីឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានក្បាលដី៥០ បណ្តោយ៦០០ម៉ែត្រ។ លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែងបញ្ជាក់បន្ថែមថា:កម្លាំងមន្រ្តីបរិស្ថានបានចុះឃ្លាំមើលពីសកម្មភាពក្រុមកាប់ព្រៃ បើសិននៅតែធ្វើសកម្មភាពកាប់រុករានព្រៃរបស់រដ្ឋបន្តទៀត អញ្ចឹងចំណាត់ការរបស់តុលាការបន្តប្រហែលជាចុះរុះរើឬដុតកម្ទេចចោលទីតាំងខាងលើនោះ ជាក់ជាមិនខានឡើយ។ លោកបន្តថាក្រោយពីក្រុមអនាធិតេយ្យជាច្រើនគ្រួសារនៅតែកាប់រុករានទន្រ្ទានព្រៃរបស់រដ្ឋរាប់សិបហិកតា ដែលនៅភូមិ -ឃុំខាងលើនោះ លោកបានចុះណែនាំអប់រំរួចហើយរហូតមកទល់ពេលនេះ គឺនៅតែដេកចងតង់ និងសាសងខ្ទម-ផ្ទះលាក់ខ្លួនពួនសម្ងំនៅក្នុងព្រៃដោយមានឈ្មោះអ៊ិន ភុំជាមេខ្លោង ដោយសារតែសកម្មភាពខាងលើនេះ នៅតែបន្ត តុលាការខេត្តស្ទឹងត្រែងបានចេញដីកាបង្គាប់ឲ្យមេខ្លោងចូលខ្លួនបំភ្លឺក្នុងករណីខាងលើនេះហើយ បើមិនអនុវត្តទៅតាមដីកានោះទេ តុលាការនិងបន្តមតិវិធីតាមផ្លូវច្បាប់៕