ខេត្តកំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យ បានកើតឡើងចេញពីផ្ទះអ្នកប្រកបមុខរបរឆ្អើរត្រីលក់ ហើយបានរាលឆេះផ្ទះជាប់ៗគ្នាអស់ប្រមាណ ២៧ខ្នង។
ហេតុការណ៍ខាងលើនេះបានកើត ឡើងនៅវេលាម៉ោង ៧ព្រឹ កថ្ងៃទី១២ ខែមីនា ឆ្នាំ២ ០២៣ស្ថិត នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំ ង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងចេញពីផ្ទះប្រជាពលរដ្ឋប្រកបមុខរបរឆ្អើត្រីលក់ទើបរាល ដាលឆេះបន្តបន្ទាប់គ្នា អស់ប្រមា ណ ២៧ ខ្នង ដែលមានប្រជាពល រដ្ឋរស់នៅជាង ៣០ គ្រួសារជាជន រងគ្រោះ ក្នុងចំណោមផ្ទះនៅម្ដុំនោះសរុបចំនួន ៤២ ខ្នង ដែលនេះគឺជាព័ត៌មានបឋម ប៉ុណ្ណោះ។សមត្ថកិច្ចបន្តថា ករណីភ្លើងឆេះផ្ទះនេះអង្គភាពពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿងនិងបានអន្តរាគមន៍បាញ់ពន្លត់យ៉ាងសកម្ម ដោយប្រើ ប្រាស់ទឹកអស់ប្រមាណ១០០ ឡានទើបគ្រប់គ្រងសភាពការណ៍បាន។ ចំណែកការខូចខាតទ្រព្យ សម្បត្តិក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចហ្នឹងអាជ្ញាធរមូលដ្ឋានយើងកំពុង ធ្វើការស្រាវជ្រាវបូកសរុបមិនទាន់ដឹងច្បាស់នៅឡើយទេ។ដោយឡែកប្រភពពី ប្រជាពលរដ្ឋបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆេះចេញពីម្ចាស់ផ្ឋះឈ្មោះសា រ៉ាមុនី ដែលមានរោងឆ្អើរត្រីលក់នៅខាងក្រោយផ្ទះ ដោយការធ្វេសប្រ ហែសទើបបង្កឲ្យអោយឆេះកន្លែងឆ្អើរត្រីនិងរាលដាលឆេះផ្ទះតែម្តង។ហើយក្នុងពេលភ្លើងកំពុងឆេះផ្ទះក៏មានខ្យល់បោកបក់មកយ៉ាងខ្លាំងផងដែរ ទើបបង្ករាលដាលឆេះយ៉ាងសន្ធោសន្ធៅឆេះជាបន្តបន្ទាប់រហូត ដល់ម៉ោង ៩និង៣០នាទី ទើបសមត្ថកិច្ចពន្លត់អគ្គិភ័យ គ្រប់គ្រងបានឡើងវិញ៕