Thursday, December 12, 2024
Header Banner

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា កុំខកខានឱកាសដ៏ពិសេសនេះ

ខេត្តសៀមរាប,បាត់ដំបង៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា ហើយឥឡូវនេះខាងក្រុមហ៊ុនរបស់យើងកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣ កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងនៅសាខាទីរួមខេត្តបាត់ដំបង និងសាខាទីរួមខេត្តសៀមរាប ដោយមានអ្នកចូលរួម ជាច្រើននាក់ផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៣ ថា ការវិនិយោគជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានន័យថា ជាការបើកសាលារៀនដែលមានគុណភាពបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលដែលជាអ្នកត្រូវការខ្លាំងបំផុត។ ឥឡូវនេះយើងមាន ១៥ សាខា ហើយគោលដៅរបស់យើងគឺត្រូវឈានឱ្យដល់ ១៦០ សាខា។

ពេលនេះសាធារណជន ជាពិសេសអ្នកអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សយើង អាចចូលរួមក្នុងដំណើររីកចម្រើនរបស់យើងបាន។ អ្នកឧកញ៉ា បន្តទៀតថា បើយើងមានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោក ហើយយើងជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយយើងបន្តផ្តល់សេវាកម្មដ៏ល្អដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា។ ដោយសារតែតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជាមានការកើនឡើង យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកការពង្រីកទីផ្សារ។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានគេស្គាល់សម្រាប់គុណភាព វិន័យ និងសេវាកម្មដ៏ឆ្នើម ហើយគណៈគ្រប់គ្រងប្រកបដោយថាមពលរបស់យើងបានផ្តោតសំខាន់លើបណ្តាញអប់រំដ៏ល្អបំផុត ធំជាងគេបំផុត និងមានទទួលខុសត្រូវបំផុតក្នុងសង្គមកម្ពុជា។ លោក បានបញ្ជាក់ថា តើគ្រួសារដែលមានជីវភាពមធ្យមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ហើយនរណាក៏អាចវិនិយោគនៅលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះបានដែរ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនបានដែរ។ ភាគហ៊ុននឹងមានតម្លៃសមរម្យ ដែលសមស្របនឹងជីវភាព និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ភាគរយនៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣។ លោកអ្នកអាចកក់ទុកដើម្បីស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការបោះផ្សាយលក់សាធារណៈចាប់ផ្តើមពីពេលនេះ ព្រោះចំនួនភាគហ៊ុនមានកំណត់ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ដែលយើងត្រូវរំពឹងថា នឹងទទួលបានការអនុម័តជាផ្លូវការនៅចុងខែមីនា ឆ្នាំ២០២៣៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម