Thursday, November 28, 2024
Header Banner

ដឹងការពិតនៃការឆេះព្រះរាជដំណាក់តូចនៅខេត្តសៀមរាប ហើយ…

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យ ឆាបឆេះអគារព្រះរាជដំណាក់តូច នៃខេត្តសៀមរាប ដែលជាកន្លែងសម្រាប់គោរពវិញ្ញាណក្ខន្ធ រតនៈកោដ្ឋ សម្តេចនរោត្តមសីហនុ គឺមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គសនី (ទុស្សេខ្សែភ្លើង) នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង។

សូមរម្លឹកថា ហេតុការណ៍ឆេះព្រះរាជដំណាក់នេះ បានកើតឡើង នៅវេលាម៉ោង ១០និង០៥ នាទីយប់ ថ្ងៃទី ១២ខែមិនាឆ្នាំ២០២៣ ស្ថិតនៅមុខលោក យាយ ទេព , ព្រះអង្គចេក ព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភព័ត៌មានបានឲ្យដឹងថា ករណីឆេះ អាគារព្រះរាជដំណាក់ (តូច) នៃព្រះរាជដំណាក់ខខេត្តសៀមរាបនេះ ដែលឃើញមានវត្តមាន លោក ទៀ សីហា អភិបាលខេត្ត បានដឹកនាំមន្ត្រីនិង សមត្ថកិច្ច ចុះ បញ្ជាផ្ទាល់ ដើម្បីប្រតិបត្តិការជួយពន្លត់អគ្គិភ័យ ឆាបឆេះនេះផងដែរ។ ប្រភពបានបញ្ជាក់ថា ចំពោះករណី ដែលឆេះនេះ អាចមានគ្រឿងសង្ហារឹម ដែលមានតម្លៃ ថ្លៃៗ នៅខាងក្នុងអគារព្រះរាជដំណាក់តូចនេះបានឆេះអស់ទាំងស្រុង។ប្រភពបញ្ជាក់ទៀតថា ការជួសជុល កែលម្អរនៅក្នុងបរិវេណព្រះបរមរាជវាំង សម្រាប់ ថ្នាក់ដឹកនាំ មកគោរពវិញាណក្ខន្ធ ព្រះបរមរតនកោដ្ឋនរោត្តមសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ករណីឆាប់ឆេះនេះគឺអាចបណ្ដាលមកពីក្រុមជាងខ្វះការប្រុងប្រយ័ត្ន។ ជុំវិញករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនៅក្នុងរាជដំណាក់តូចនៅឡើយទេ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម