Thursday, November 28, 2024
Header Banner

ក្រុងពាលីបញ្ចុះបឋមសិលាកសាងអគារថ្មីមួយខ្នងកម្ពស់ពីរជាន់ នៅក្នុងស្នងការនគរបាលខេត្ត

ខេត្តរតនគិរី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានប្រារព្វពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារធ្វើការថ្មីមួយខ្នង នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត។ ពិធីក្រុងពាលីបញ្ចុះបឋមសិលានេះដែរ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន លោកនាយ នាយរងការិយាល័យ រួមជាមួយសប្បុរសជននានាមួយចំនួន។

អគារធ្វើការថ្មីមួយខ្នងដែលបានបញ្ចុះបឋមសិលានិងក្រុងពាលីនេះ ធ្វើអំពីបេតុង ប្រក់ក្បឿង កម្ពស់២ជាន់ មានទំហំ ១៤ម៉ែត្រ គុណ៣០ម៉ែត្រ ជាង២០បន្ទប់ ជាថវិការបស់សប្បុរសជនដែលបានជួយ សម្រាប់កសាងអគារធ្វើការថ្មីមួយខ្នង នៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ឃើញថាអគារមួយចំនួននៅក្នុងស្នងការមានការចង្អៀតកន្លែងធ្វើការ ទើបលោកស្នងការបានផ្តួចផ្តើមឡើងជាសប្បុរសជន ជួយឧបត្ថម្ភដើម្បីបានអគារធ្វើការមួយខ្នង។នៅក្នុងឱកាសនោះលោក អ៊ុង សុភាព ស្នងនគរបាលខេត្តរតនគិរីបានណែនាំដល់កងកម្លាំងប្រដាប់អាវុធនៃស្នងការនគរបាលខេត្តត្រូវខិតខំប្រឹងប្រែងបំពេញ ភារកិច្ចបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្នើឲ្យកងកម្លាំងប្រដាប់អាវុធបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត ជាពិសេសត្រូវលុបបំបាត់ក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានក៏ដូចជាបង្ក្រាបឲ្យមានប្រសិទ្ធភាពបញ្ហាគ្រឿងញៀនជាដើម។លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តរតនគិរី ផ្ដាំផ្ញើឲ្យមន្ត្រីនគរបាលទាំងអស់ ធ្វើសកម្មភាពគ្រប់ពេលវេលាដើម្បីបង្ក្រាបបទល្មើសផ្ដល់សេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម